សម្តេចនាយក​រដ្ឋមន្ត្រី សរសើរ​លោក​ហង់ ជួន ណា​រ៉ុ​ន បាន​កែទម្រង់​វិស័យ​អប់រំ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ មាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា ភ្ញៀវ​ជាតិ អន្តរជាតិ សាស្ត្រាចារ្យ និង​និស្សិត​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​កែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា បានល្អ​ប្រសើរ និង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៦

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, February 4, 2016