នគរបាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​អ្នកដើរ​សុំ​លុយ​តាម​ទីសាធារណៈ​ចំនួន​៧​នាក់ យកទៅ​ធ្វើ​ការអប់រំ

បាត់ដំបង: ​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៤​ខែកុម្ភ​: ឆ្នាំ​២០១៦​កម្លាំង​នគ​របាល​ក្រុង​បាត់ដំបងបាន​ឃាត់ខ្លួន​អ្នកដើរ​សុំ​លុយ​តាម​ទី​​សាធារណៈ​ចំនួន​៧​នាក់ យកទៅ​ធ្វើការអប់រំ រួច​បាន​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនដើរ​សុំ​លុយ​តាម​ទីសាធារណៈ​ចំនួន​៧​នាក់ ក្នុងនោះមាន​ស្រី​៥​នាក់ និង​ប្រុស​២​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​៖​ទី​១-​ឈ្មោះ​ចាន់​-​ធាភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ទី​២-​ឈ្មោះ​ជ័រ​-​ស្តើង ហៅ ប៉េង​ឡាយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំទី​៣-​ឈ្មោះ ​ផាត់​- ស្រី​ម៉ាច ភេទ​ស្រី​អាយុ​23​ឆ្នាំ​ទី​៤-​ឈ្មោះ​ជា​- ធូ ភេទ​ស្រី​អាយុ​២៥ឆ្នាំ​ទី​៥-​ឈ្មោះ សឹង​-​អ៊ួ​ន​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ទី​៦-​ឈ្មោះ ជា​- ធី​ភេទ​ស្រី​អាយុ​២៧ឆ្នាំ​និង​ទី​៧-​ឈ្មោះ យួន​- ប៉ិច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ដោយ​ទាំងអស់គ្នា​រស់នៅ​ភូមិព្រៃ​ក្រាំង ឃុំ​ព្រៃ​ពូន ស្រុក​ព្រៃ​ត្របែក ខេត្តព្រៃវែង​។​

​សន​ត្ថ​កិច្ច​បាន​បន្តថា ការឃាត់ខ្លួន​អ្នកដើរ​សុំ​លុយ​ទាំង​៧​នាក់​ខាងលើ​ក្រោយពីមានការ​ផ្តល់ព័ត៌មាន​ផ្ទាល់មាត់​ក៏ដូចជា​ការ​ផ្តល់ព័ត៌មាន​​តាមរយៈ​ខ្សែរ​ទូរស័ព្ទជាច្រើន​ដង ពី​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​បាត់​ដំ​ង​ថា​មាន​ក្រុម​ដើរ​សុំ​លុយតាម​ផ្ទៈ​ពលរដ្ឋ​និង​តាម​អាហា​រដ្ឋា​ន​នានា ពាសពេញ​ក្រុង រហូត​មាន​បងប្អូនប្រជាពលរដ្ឋ​ខ្លះ មានការ​ព្រួយបារម្ភ​អំពី​សុ​វត្ថ​ភាព​ដោយសារ​ក្រុម​អ្នកដើរ​សុំលុយ​ទាំងនេះ​ចូលដល់​​ក្នុង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​មានការបារម្ភ​។​ទើប​កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ក្រុម​អ្នកដើរ​
សុំ​លុយ​ទាំង​៧​នាក់​ខាងលើ មក​ធ្វើការ​សាកសួរ​។

​នៅ​ចំពោះមុខ​សមត្ថ​មិ​ច្ច ពួកគេ​ទាំង​៧​នាក់​បាន​ប្រាប់ថា​ពួកគេ​ដើរ​សុំ​លុយ​ពី​ផ្សារ​មួយទៅ​ផ្សារ​មួយ និង​ពី​ភូមិ​មួយ បន្តទៅ​ភូមិ​មួយ ហើយ​ពេល​បាន​ថវិការ​ច្រើន​ទើបធ្វើដំណើរ​ទៅផ្ទះ​ម្តង​។

​គួ​ក​គេ​បន្ត​ប្រាប់​សមត្ថកិច្ច​ថា​៖​មូលហេតុ​ដែល​គេ​មកពី​ស្រុកកំណើត​មក​ដើរ​សុំ​លុយ​នៅក្រុង​បាត់ដំបង​.​នេះ​មកពី​មានការ​ណែនាំ​ពី​បងប្អូន​អ្នកភូមិ​ប្រាប់ថា​ដើរ​សុំ​លុយ​បានច្រើនៗ​ណាស់ ដោយ​កុហក់​ប្រាប់​គេ​ថា​ពួកខ្លួន​ទើប​មកពី​ប្រទេស​ថៃ ហើយខ្វះខាត​លុយ​ត្រឡប់​ទៅ​ស្រុក កុហក់​បែបនេះ​បងប្អូន​ដែល​ចូលចិត្ត​ធ្វើបុណ្យ​ធ្វើទាន ឲ្យ​លុយ​ទៅ​ពួកគេ​ច្រើនៗ​។

​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ និង​អប់រំ​ណែនាំ​រួចមក សមត្ថកិច្ច ក៏បាន​ឲ្យ​អ្នកទាំង​៧​បញ្ឈប់​នៅ​ទង្វើ​បែបនេះ​ទៀត​។ បច្ចុប្បន្ន​អ្នកដើរ​សុំ​លុយ​ប្រុស ស្រី ទាំង​៧នាក់​ខាងលើ​សមត្ថកិច្ច​បាន​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ហើយ​៕R​

នគរបាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​អ្នកដើរ​សុំ​លុយ​តាម​ទីសាធារណៈ​ចំនួន​៧​នាក់ យកទៅ​ធ្វើ​ការអប់រំ

នគរបាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​អ្នកដើរ​សុំ​លុយ​តាម​ទីសាធារណៈ​ចំនួន​៧​នាក់ យកទៅ​ធ្វើ​ការអប់រំ