ប្រពន្ធ​សហាយស្មន់​ជាមួយ​មិត្តភក្តិ ប្តឹង​ប៉ូលិស ហើយ​ប្តី​ប្រគល់​ប្រពន្ធ​ឲ្យ​មិត្តភក្តិ

ភ្នំពេញ: ប្រពន្ធ​សហាយស្មន់​ជាមួយ​មិត្តភក្តិ ប្តឹង​ប៉ូលិស ហើយ​ប្តី​ប្រគល់​ប្រពន្ធ​ឲ្យ​មិត្តភក្តិ ដោយខ្លួន​សុខចិត្ត​រស់នៅ​ម្នាក់ឯង​តាម​កម្ម ធ្វើ​ម្តេច​បើ​អស់​និស្ស័យ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាល​នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ភូមិថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុរស​ម្នាក់​ពិតជា ចិត្ត​ព្រះ​វេសន្តរមែន តាមរក​ប្រពន្ធ​ឃើញ​កំពុង តែ​សា​ហាយ​ស្មន់ ជាមួយ​មិត្តភក្តិ បាន​ប្តឹងនគរបាល ឲ្យ​ឃាត់ខ្លួន​នាំយកទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ ។​ប៉ុន្តែ​បន្ទាប់ពី​នគរបាលបាន​នាំ​ប្រពន្ធ​និង បុរស​ជា​សា​ហាយ នោះ​ទៅដល់​ប៉ុស្តិ៍​សួរនាំ បែរជា​បុរស​ជាប្តី​មានចិត្ត អាណិត​ប្រពន្ធ និង​បុរស​ជា​ស្មន់ នោះ រួច​ក៏​សុខចិត្ត​ប្រគល់​ប្រពន្ធ​ទៅ​ឲ្យបុរស​ជា​សា​ហាយ របស់​ប្រពន្ធ​ជួបជុំគ្នា រូបគាត់​សុខចិត្ត រស់នៅ​ម្នាក់ឯង ដើម្បីបំពេញ​បំណង​ប្រពន្ធ​។​

​ស្ត្រី​ក្បត់​ប្តី​នោះ​ឈ្មោះ​ឯម ច្រឹប អាយុ​៣៥​ឆ្នាំ មុខរបរ​នៅផ្ទះ​មើលថែ​កូន ស្នាក់នៅ​ភូមិថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅក្នុង ភូមិត្រពាំង​ឈូក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​បុរស​ដែលជា​សា​ហាយស្មន់​ឈ្មោះ គង់ ចំរើន អាយុ​៤៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ​កូន​មួយ និង​ត្រូវជា​មិត្តភក្ដិរបស់​បុរស​ជា​ប្តី មានមុខ​បរជា​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​កើតហេតុខាងលើ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ និ​មន អាយុ​៤៩​ឆ្នាំ ជា​កម្មករសំណង់ ។​

​រូបគាត់​និង​នាង​ជា​ប្រពន្ធ​បាន​រៀបការ និង​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ និង​បានមាន​ចំណង់ដៃ​កូន​៣​ថែម​ទៀតផង ទោះបីជា​គាត់​ចាកចេញ​ឆ្ងាយ ពី​ប្រពន្ធ​កូនដោយសារតែ​មុខរបរ​ជា​កម្មករសំណង់ ប៉ុន្តែ​ដើម្បី​ជីវិត គាត់​ខិតខំ​តស៊ូ​ទោះជាលំបាក​យ៉ាងណា ក្តី​ដើម្បី​គ្រួសារ កូន​ប្រពន្ធ ហើយក៏​មិនដែល​មានចិត្ត​គិតថាប្រពន្ធ​ក្បត់ចិត្ត​ខ្លួន​នោះដែរ ដោយ​ជឿជាក់​លើ​ប្រពន្ធ ១០០​ភាគរយ ចំណែកឯឈ្មោះ ចំរើន នេះ​ក៏​ជា​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​ចេះ​ជួយ​យកអាសា​គ្នាទៅវិញទៅមក ដោយ​ចេញទៅ​ធ្វើការ​សំណង់​តាម​ខេត្ត ជាមួយគ្នា​ផងដែរ​។

​មុន​កើត​ហេតុនេះ មេការ​សំណង់​បាន​ឲ្យ​លោក​ចេញទៅ​ធ្វើការ នៅខេត្តបន្ទាយមានជ័យ ពេលនោះ​បុរស​ជា​សា​ហាយ​ប្រពន្ធ គាត់​មិនបាន​ចេញទៅ​ធ្វើសំណង់​ឯ​ខេត្តបន្ទាយមានជ័យ ជាមួយ​គាត់​នោះទេ ទោះបីជា​យ៉ាងណា​ក៏​គាត់មិនដែល​មានចិត្ត​សង្ស័យ​លើ​ប្រពន្ធ​នោះដែរ ប៉ុន្តែ​មួយរយៈ​នេះ គឺ​ប្រពន្ធ​របស់គាត់តែងតែ​ទូរស័ព្ទ​ទៅសុំ​លុយ​ចាយ​ញឹក​ញ៉ាប់​ពេក ដោយ​គាត់​វេ​តាម​វី​ង​ឲ្យ​ចំនួន៣​ឬ​៤​រយ​ដុល្លារ គឺ​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​ទូរស័ព្ទ​ទៅសុំ​លុយបន្ថែមទៀត ដោយ​និយាយថា លុយ​វេ​មក​នោះ​ចាយ​អស់ហើយ គាត់​ក៏បាន​វេបន្ថែមទៀត ប៉ុន្តែ​ដោយមាន​ការសង្ស័យ​ក្រែងលោ ប្រពន្ធ​លេងល្បែង​ស៊ីសងទើបបាន​សម្រេចចិត្ត​មករក​ប្រពន្ធ​ដើម្បី​ណែនាំ ប៉ុន្តែ​ពេលមកដល់ ផ្ទះ​ស្រាប់តែមិនឃើញ​ប្រពន្ធ​នៅផ្ទះ រួច​បាន​សួរនាំ​អ្នកជិតខាង​គេ​ប្រាប់ថា ប្រពន្ធ​មិនសូវនៅផ្ទះ​ទេ ថែម​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រពន្ធ​របស់ខ្ញុំ​ច្រើនតែ​ទៅ​នៅ​បន្ទប់​ជួលរបស់​មិត្តភក្តិ​ខ្ញុំ ពេលនោះ​ក៏បាន​ទៅតាម​រកប្រពន្ធ​នៅឯ​ផ្ទះ​របស់​ក្រែងលោ​ប្រពន្ធគាត់​ទៅលេង​ផ្ទះ​មិត្តភក្តិ លុះ​ពេលទៅដល់​ស្រាប់តែ​ឃើញ ប្រពន្ធ​តែ​ផ្តេកផ្តិតស្នេហា​យ៉ាង​ផ្អែម​ត្រជាក់ ជាមួយ​មិត្តភក្តិ​របស់គាត់​ទៅវិញ ទើប​ធ្វើ​ឲ្យ​គាត់មានចិត្ត​ខឹង រួច​ក៏​ចាក់សោរ​ទ្វារ​បន្ទប់​ពី​ខាងក្រៅ ហើយ​បាន​ប្តឹង​នគរបាល​ឲ្យចុះមក​អន្តរាគមន៍ លុះ​ពេល​នគរបាល​មកដល់​គាត់​បាន​សុំ​ឲ្យ​នគរបាល​នាំ​អ្នកទាំងពីរ យក​កាន់​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។​

​លុះ​ពេល​នគរបាល​នាំ​ប្រពន្ធ​និង​សា​ហាយ ត្រូវជា​មិត្តភក្តិ​របស់គាត់​មកដល់​ប៉ុស្តិ៍​សួរគាត់​ក៏បាន​សម្រេចចិត្ត​ដើរ​ចេញពី​ប្រពន្ធ ដោយ​សុខចិត្ត​ប្រគល់​ប្រពន្ធ​ឲ្យ​ទៅ​បុរសនោះបាន​ជួបជុំគ្នា​គាត់​សុខចិត្ត​រស់នៅ​តាម​ផលកម្ម​របស់គាត់ ដើម្បី​បំពេញបំណង​ប្រពន្ធ ៕​R

ប្រពន្ធ​សហាយស្មន់​ជាមួយ​មិត្តភក្តិ ប្តឹង​ប៉ូលិស ហើយ​ប្តី​ប្រគល់​ប្រពន្ធ​ឲ្យ​មិត្តភក្តិ

ប្រពន្ធ​សហាយស្មន់​ជាមួយ​មិត្តភក្តិ ប្តឹង​ប៉ូលិស ហើយ​ប្តី​ប្រគល់​ប្រពន្ធ​ឲ្យ​មិត្តភក្តិ