ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា​ ប៉ូលិសម្នាក់បានរងរបួស​ជើងនិងត្រូវបានគេបញ្ជូន​មកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តដោយសារមិត្តភក្តិ​បាញ់ភ្ជុចដីគំរាមហើយ​ផ្លាតគ្រាប់ត្រូវ​ ក្រោយកើតមានទំនាស់ពាក្យសំដីគ្នា ​ខណៈប៉ូលិសទំាងពីរនាក់​មិនទាន់ស្គាល់​អត្តសញ្ញាណនិងត្រូវ​ជាមិត្តភក្តិ​នឹងគ្នានេះ​ បានយកកំាភ្លើង AKមួយដើម​ ចេញទៅបរបាញ់សត្វក្នុងឃុំស្រែអំពូម ​ស្រុកពេជ្រដា​កាលពីយប់ថ្ងៃទី០៤ កុម្ភៈ២០១៦ ។

សេចក្តីរាយការណ៍បានបន្តថា​ ព័ត៌មានខាងលើនេះ​ សមត្ថកិច្ចស្រុកពេជ្រាហាក់​មានការលាក់លៀមមិនបា្រប់អ្នកកាសែត ​ខណៈអ្នកភូមិនិងមន្រ្តីមួយចំនួន​​ថាពិតជាមាន​ករណីនេះកើតមាន​មែន ៕