ស្រីលង្កា​ចង់​បង្កើត​សាលាក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុន្ដែ​មិន​ចង់​ឲ្យ​បរទេស​លូក​ដៃ

ប្រធានាធិបតី​ស្រីលង្កា​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា​លោក ​នឹង​អនុវត្ដ​តាម​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជា​ជាតិ​ដែលអំពាវ​នាវ​​ឲ្យ​មាន​ការ​បង្កើត​សាលាក្ដី​កាត់​ទោស​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​មួយ​ដែល​​អាច​ទុក​ចិត្ដ​បាន​ ដើម្បី​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នានា​អំពី​អំពើ​សាហាវ​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ជា​មួយ​នឹង​ក្រុម​បះបោរ​ទមិឡ​ដែល​ចង់​បំបែក​រដ្ឋ​។