“ស្រី្ត និងកីឡារត់ដើម្បី សេចក្តីស្រឡាញ់ ”ចាប់ផ្តើមថ្ងៃទី១៤ខែកុម្ភៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ គណៈកម្មការស្រី្ត និងកីឡា សហការជាមួយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានឹងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ “ ស្រី្ត និងកីឡារត់ដើម្បីសេចក្តីស្រឡាញ់” បអអរសាទរទិវាសេចក្តីស្រឡាញ់ប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកុម្ភៈក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដោយអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមបណ្តាលក្រុមហ៊ុនឧបត្ថម្ភ Smart , កូកាកូឡា និងក្រុមហ៊ុនSponsor។

ព្រឹត្តិការណ៍ខាងលើកចែកចេញជា ៤ ប្រភេទវីញ្ញសាររួមមានៈ រត់ចម្ងាយ៥គ.ក្រ៖កីឡាករ-កីឡាការិនីក្រោមអាយុ ១៥ ឆ្នាំ , កីឡាករ-កីឡាការិនីចាប់ពីអាយុ ១៦ ឆ្នាំដល់៣០ឆ្នាំ , កីឡាករ-កីឡាការិនីចាប់ពីអាយុ ៣០ឆ្នាំឡើងទៅ និងដើរចងជើងជាគូចម្ងាយ ២០០ម៉ែត្រ៕

លោក លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ “ ស្រី្ត និងកីឡា រត់ដើម្បីសេចក្តីស្រឡាញ់”  ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះ កំពុងតែអូសទាញក្រុមយុវជនរាប់ពាន់នាក់ឲ្យចូលរួមដើម្បីបញ្ចៀសកុំឲ្យពួកគេយល់ខុសពីអត្ថន័យពិតពីបុណ្យនៃក្តីស្រឡាញ់នេះ។ គណៈកម្មការស្ត្រី និងកីឡា អម NOCC បានរៀបចំនូវព្រឹត្តិការណ៍នេះដើម្បីទាក់ទាញយុវវ័យឲ្យពួកគេយល់អំពីនិយមន័យពិត ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ ដែលកន្លងមកនាំឲ្យពួកគេគិតខុស និងប្រព្រឹត្តខុស ប៉ុន្តែពេលនេះយើងបានបញ្ជ្រាបនិងពន្យល់ឲ្យពួកគេងាកមកជួបជុំលេងកីឡាវិញ ដែលផ្តោតទៅលើកីឡា និងការអប់រំ ព្រមទាំងផ្តល់នូវការសប្បាយរីករាយ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា ថ្វីបើការប្រកួតនេះ ដើម្បីការសប្បាយមែន ប៉ុន្តែវាមានចរិតជាការអប់រំ ព្រោះជាការប្រកួតបើកទូលាយ ដែលទាំងបុរស និងយុវនារីអាចចូលរួមប្រកួតកម្សាន្តសប្បាយបាន តែគោរពតាមគោលការណ៍ Fair Play ដូច្នេះអ្វីៗត្រូវអនុវត្តទៅតាមបទបញ្ជានៃការប្រកួតជាលក្ខណៈអន្តរជាតិ។ ការប្រកួតនេះ ត្រូវបានគេរំពឹងទុកថា ទម្រាំដល់ថ្ងៃប្រកួតនោះ នឹងមានយុវវ័យមកចុះឈ្មោះកាន់តែច្រើន ព្រោះគណៈកម្មការស្ត្រី និងកីឡា នៅតែទទួលការចុះឈ្មោះនៅទីស្នាក់ការNOCC ជិតវត្តសំពៅមាស រាល់ម៉ោងធ្វើការ៕

“ស្រី្ត និងកីឡារត់ដើម្បី សេចក្តីស្រឡាញ់ ”ចាប់ផ្តើមថ្ងៃទី១៤ខែកុម្ភៈ

“ស្រី្ត និងកីឡារត់ដើម្បី សេចក្តីស្រឡាញ់ ”ចាប់ផ្តើមថ្ងៃទី១៤ខែកុម្ភៈ

“ស្រី្ត និងកីឡារត់ដើម្បី សេចក្តីស្រឡាញ់ ”ចាប់ផ្តើមថ្ងៃទី១៤ខែកុម្ភៈ