មាស ច័ន្ទមាន, ផង់ សុភាព ប៉ះសុទ្ធតែជើងខ្លាំងថៃ នៅសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា មាស ច័ន្ទមាន ក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគម កីឡាប្រដាល់ក្រសួង ការពារជាតិ ប៉ះ អ្នកប្រដាល់ថៃ Pha yaknoy ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រ រីឯអ្នកប្រដាល់ ផង់ សុភាព ក្លឹបតាឡីដំរីមានរិទ្ធប៉ះអ្នកប្រដាល់ថៃ Thahan Ek ប្រកួតក្នុងទម្ងន់៦៧គ.ក្រ នៅលើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ សប្តាហ៍នេះ ។

លោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតនៅសង្វៀន SEATV បាននិយាយថា អ្នកប្រដាល់ មាស ច័ន្ទមាន ក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពាជាតិវិញ ត្រូវប៉ះអ្នកប្រដាល់ថៃ Pha yaknoy  ក្នុង ប្រភេទទម្ងន់ ៦៣.៥ គ.ក្រ ។ ការជួបគ្នារវាងអ្នកប្រដាល់ Pha yaknoy និងអ្នកប្រដាល់ មាស ច័ន្ទមាន ពិតជាមានភាពតានតឹង និងពិបាកនឹងប៉ាន់ស្មានថា នរណាជាអ្នក ឈ្នះឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ Pha yaknoy  ក៏ជាអ្នកប្រដាល់មួយរូបដែលធ្លាប់ផ្តួលមិត្តរួមអាជីពនៅក្រោមថ្វីជើង របសគេដែរ នៅស្រុកថៃ ។

ច័ន្ទមាន ជាអ្នកប្រដាល់ដែលពូកែវាយសម្រុក មិនដកថយទេ ហើយពូកែស្នៀតជើងទាត់បំបាក់ជើង ក្រោមគូប្រកួត ណាស់ ចំណែកអ្នកប្រដាល់ពូកែស្នៀតជើងទាត់ និងពូកែវាយសម្រុកគូប្រកួតទៀតផង ច័ន្ទមាន ធ្លាប់មានប្រវត្តិប្រកួតចំនួន១១៧លើក ឈ្នះ៩ដង ចាញ់២៣ដង មិនដែលស្មើ គ្រាដែល Pha yaknoy  មានប្រវត្តិប្រកួតបាន៧៧លើក ធ្លាប់ឈ្នះ៦៥ដង ចាញ់១១ដង និង ស្មើ១ដង។

ចំណែក ផង់ សុភាព ជាអ្នកប្រដាល់ស្រករក្រោយ ដែលបានប្រកួតឈ្នះអ្នកប្រដាល់ជើងចាស់ ច្រើននាក់ផងដែរ ក្នុងនោះជើងខ្លាំង ផល សុផាត ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញជាដើម ។ ប៉ុន្តែការមកជួបអ្នកប្រដាល់ Thahan Ek  ដែលជាជើងខ្លាំងជើងចាស់នោះ ផង់ សុភាព ហាក់ដូចជាយ៉ាប់បន្តិចហើយ ព្រោះថា Thahan Ek ពុំមែនដូចជាអ្នកប្រដាល់ ចិត្តតូចទាំងនោះឡើយ ។ Thahan Ek ចូលចិត្តប្រើកម្លាំងខ្លាំងក្នុងការប្រកួត ថែមទាំងចេះវាយសំចៃកម្លាំង ទាំងកណ្តាប់ដៃ ទាំងសន្ទុះជើងទាត់ តាមការសម្រុកទៀតផង ។ ផង់ សុភាព មានប្រវត្តិប្រកួត ៦៨លើក ឈ្នះ ៥០លើក ចាញ់ ១៣លើក និងស្មើ៥លើក ចំពោះ Thahan Ek មានប្រវត្តិប្រកួត១២៧លើក ឈ្នះ ១០៥លើក ចាញ់២០លើក និងស្មើ២លើក៕

មាស ច័ន្ទមាន, ផង់ សុភាព ប៉ះសុទ្ធតែជើងខ្លាំងថៃ នៅសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ

មាស ច័ន្ទមាន, ផង់ សុភាព ប៉ះសុទ្ធតែជើងខ្លាំងថៃ នៅសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ