Samsung បញ្ចេញស្មាតហ្វូន២ ម៉ូដែលលក់នៅឥណ្ឌា

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង បានប្រកាសនូវម៉ូដែលស៊េរីឆ្នាំ២០១៦  Galaxy A5 និង Galaxy A7 នៅក្នុងប្រទេសឥណ្ឌា បើយោងតាម gsmarena ចុះផ្សាយកាលពីររាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ស្មាតហ្វូនទាំងពីរចុងក្រោយរបស់ Samsung នេះ មានប្រភេទអេក្រង់ 1080p Super AMOLED  ប្រើប្រាស់បន្ទះឈីប Snapdragon 615  ដោយបន្ថែមអង្គចងចាំ ១៦ជីហ្គាបាយ  កាម៉េរ៉ាខាងខាងក្រោយ១៣មេហ្គាភិចសែល  និងផ្នែកខាងក្រោយ ៥ម៉េហ្គាភិចសែល  ប្រើប្រាស់ប្រព័ន្ធ Android Lollipop  ហើយតួទូរស័ព្ទទាំងមូលប្រើប្រាស់លោហធាតុ និងកញ្ចក់ ។ តែអ្វីដែល ខុសគ្នាសម្រាប់ម៉ូដែលទាំងពីរគឺ  A7  មានអេក្រង់ ៥.៥អ៊ីញ អង្គចងចាំ ៣ជីហ្គាបាយ  ហើយ A5 មានអេក្រង់ ៥.២ អ៊ីញ អង្គចងចាំ២ជីហ្គាបាយ  ។

Galaxy A5 ដែលចេញលក់នៅក្នុងប្រទេសឥណ្ឌា គឺមានតម្លៃ ៤៣៣ដុល្លារអាម៉េរិក ហើយ Galaxy A7 មានតម្លៃ៤៩២ដុល្លារអាម៉េរិក  ដោយអាចចាប់ផ្តើមទិញបាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ៕

Samsung បញ្ចេញស្មាតហ្វូន២ ម៉ូដែលលក់នៅឥណ្ឌា

  • Samsung បញ្ចេញស្មាតហ្វូន២ ម៉ូដែលលក់នៅឥណ្ឌា已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:កីឡា
Tags: