Huawei បញ្ចេញស្មាតហ្វូន ចុងក្រោយ របស់ខ្លួន នៅទ្វីបអឺរ៉ុប ម្សិលមិញ

បច្ចេកវិទ្យា៖ នៅថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei បានបញ្ចេញស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួន ម៉ូដែល  Honor 5X នៅលើទីផ្សារអឺរ៉ុប ដែលប្រិយមិត្តអាចបញ្ជាទិញបាន។

សម្រាប់តម្លៃ  ស្មាតហ្វូន Honor 5X ដែលអាចបញ្ជាទិញនៅទ្វីបអឺរ៉ុបបាន មានតម្លៃ ១៨៩.៩៩ ផោន ប្រហែល ២៧៧ ដុល្លារអាម៉េរិក ។

ស្មាតហ្វូន Honor 5X  បំពាក់ដោយអេក្រង់១០៨០ ភីចសែល ទំហំ ៥.៥អ៊ីញ ប្រភេទថាច់ស្ក្រីន  ភ្ជាប់មកជាមួយកាម៉េរ៉ាខាងក្រោយ១៣ មេហ្គាភិចសែល  និង ផ្នែកខាងមុខ ៥មេហ្គាភិចសែល ។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប  Snapdragon 615 របស់ Qualcomm  អង្គចងចាំ ២ជីហ្គាបាយ និង អាចបន្ថែមអង្គចងចាំ ខាងក្រៅ រហូតដល់ទៅ ១៦ ជីហ្គាបាយ  និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop  ៕

Huawei បញ្ចេញស្មាតហ្វូន ចុងក្រោយ របស់ខ្លួន នៅទ្វីបអឺរ៉ុប ម្សិលមិញ