ឪពុកNeymarបង្ហើបថា បិសាចក្រហមធ្លាប់ជះ ទឹកប្រាក់២១២លានដុល្លារអាម៉េរិក ដេញថ្លៃយកNeymar

ក្រុងម៉ាឌ្រីដ៖ ឪពុករបស់កីឡាករ Neymar បានបញ្ជាក់ថា ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបមួយនៅពីក្រោយការដេញថ្លៃហានចំណាយទឹកប្រាក់ ១៤៥.៦ លានផោន ប្រហែល២១២លានដុល្លារអាម៉េរិក ទិញយកកូនរបស់ខ្លួនឲ្យទៅលេងនៅអង់គ្លេស នេះបើយោងតាម Metro ចុះផ្សាយនៅរាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងករណីដែលកីឡាករ Neymar បានចុះហត្ថលេខាជាមួយនឹងក្លឹប អ្នកមានបុណ្យ Barcelona ដើម្បីចាកចេញពីក្លឹប Santos  នោះ លោក Neymar Sr បាននិយាយថា កូនប្រុសរបស់គាត់ បានផ្តល់តម្លៃមួយ នូវចំនួនទឹកប្រាក់ ១៤៥.៦ លានផោន ប្រហែល២១២លានដុល្លារអាម៉េរិក  ឲ្យចាកចេញពី ពហុកីឡដ្ឋាន Nou Camp ។

ក្រៅពីក្លឹបបិសាចក្រហម នៅមានក្លឹប អធិរាជស Real Madird និងមេឃខៀវ Manchester United ក៏ចង់បានផងដែរ  ប៉ុន្តែនៅរដូវកាលនេះវិញ កីឡាករ២៣ឆ្នាំសញ្ជាតិប្រេស៊ីលបាន អះអាងថា មានអ្វីគ្រប់បែបយ៉ាងនៅក្លឹបអេស្ប៉ាញមួយនេះ ពិបាកដកចេញណាស់ ៕

ឪពុកNeymarបង្ហើបថា បិសាចក្រហមធ្លាប់ជះ ទឹកប្រាក់២១២លានដុល្លារអាម៉េរិក ដេញថ្លៃយកNeymar

ឪពុកNeymarបង្ហើបថា បិសាចក្រហមធ្លាប់ជះ ទឹកប្រាក់២១២លានដុល្លារអាម៉េរិក ដេញថ្លៃយកNeymar