ថន លក្ខិណា ស្រក់​ទឹកភ្នែក​ព្រោះ​អ្នកណា ? (​មាន​វីដេអូ​)​ ​ ​ ​

Doliprane TVC

​ពិធី​ការិនី ថន​លក្ខិណា បានបង្ហាញ​ពី​ភាព​រំភើប​ក្តុកក្តួល​ក្នុង​អារម្មណ៍​រហូត​ស្រក់​ទឹកភ្នែក​ចេញមក​ដោយ​ឯងៗ​នៅក្នុង​កម្មវិធី​ការ​ណាត់ជួប​ដ៏​អស្ចារ្យ​របស់​ស្ថានីយទូរទស្សន៍ PNN កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ។​

ថន លក្ខិណា ស្រក់​ទឹកភ្នែក​ព្រោះ​អ្នកណា ? (​មាន​វីដេអូ​)​ ​ ​ ​

​ក្នុង​ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​៧​នាទី និង ២៦ វិនាទី បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​រវាង ថន លក្ខិណា ជាមួយ​ឪពុក​បង្កើត​របស់​នាង​ជួបគ្នា​ដើម្បី​រំលឹក​ពី​អនុស្សាវរីយ​នៃ ឪពុក និង កូនស្រី​បន្ទាប់ ពី​បែក​គ្នា​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក ។​

ថន លក្ខិណា ស្រក់​ទឹកភ្នែក​ព្រោះ​អ្នកណា ? (​មាន​វីដេអូ​)​ ​ ​ ​

​នាង​បាន​ស្និទ្ធស្នាល​ជាមួយ​ឪពុក​ដែល​ចែកផ្លូវ​គ្នា​ជាមួយ​ម្តាយ​នាង​ជាង ១០ ឆ្នាំ ដោយ​ការ​អង្គុយ​ពិសារ​អាហារ​ជុំគ្នា​ដោយ​ក្នុងឱកាស​នោះ​អ្វីដែល​ធ្វើ​ឲ្យ​នាង​ទប់​អារម្មណ៍​មិន​ជាប់​គឺ​ពេល​នាង​ទាញយក​រូបថត​ឪពុក​នាង​កំពុង​អង្គុយ​ពរ​នាង​តាំងពី​នាង​នៅ​តូច​ហើយ​សួរ​ឪពុក​នាង​ថា​តើ​ពុក​ចាំ​រូបភាព​នេះ​ទេតើ​កាលនោះ​កូន​អាយុ​ប៉ុន្មាន ? មិន​បង្អង់​យូរ​ទេ​ឪពុក​នាង​ឆ្លើយ​ប្រាប់ថា​ចងចាំ​បានកូន​គឺ​តាំងពី​កូន​នៅ​អាយុ ២ ខួប​ម្ល៉េះ ។

ថន លក្ខិណា ស្រក់​ទឹកភ្នែក​ព្រោះ​អ្នកណា ? (​មាន​វីដេអូ​)​ ​ ​ ​

ភ្លាមៗ​ទឹកភ្នែក​នាង​បាន​ហូរ​រមៀល​ចុះមក​ហើយ​ឪពុក​នាង​បាន​ប្រាប់ថា​កុំ​យំ​អី​កូន​…​។​
​ទស្សនិកជន​ដែល​បាន​ទស្សនា​កម្មវិធី​នោះគេ​ជឿថា​ពិត​ជាមាន​អារម្មណ៍​ក្តុកក្តួល​តាម​នាង​មិន ខាន​ពេល​ឃើញ​សកម្មភាព​នៃ​ការជួបជុំ​របស់​ឪពុក និង កូន​ដែល​បែក​គ្នា​ជាង ១០ ឆ្នាំ​ហើយ​បាន​ជួបគ្នា​នាពេលនេះ ។ ចង់ដឹងថា​សកម្មភាព​នាង​យ៉ាងណា​សូម​តាមដាន​ទស្សនា​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ ៕ ដេវីត​​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

ថន លក្ខិណា ស្រក់​ទឹកភ្នែក​ព្រោះ​អ្នកណា ? (​មាន​វីដេអូ​)​ ​ ​ ​