ឈិន​ឡុង ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​តម្លៃ ២០ លាន​ដុល្លារ​មួយគ្រឿង​បន្ថែមទៀត​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​កំពូល​តារា​ក្បាច់គុន​ហុងកុង ជេ​ក​គី ចាន (Jackie Chan) ដែល​ទស្សនិកជន​ទាំងអស់​និយម​ហៅថា ឈិន​ឡុង បានបង្ហាញ​វត្តមាន​យន្តហោះ​ផ្ទាល់ខ្លួន​ថ្មី​សន្លាង​មួយគ្រឿង​ទៀត​មានតម្លៃ ២០ លាន​ដុល្លារ​អាមេរិក ។ សម្រាប់​យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក ឈិន​ឡុង នេះដែរ​គឺជា​ម៉ូ​ដែល​Embraer Legacy 500 របស់​ក្រុមហ៊ុន Embraer Executive Jets ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​មួយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ។

ចំពោះ​តារា​ក្បាច់គុន​វ័យ ៦១ ឆ្នាំ​ខាងលើ​គឺជា​បុគ្គល​ទីមួយ​ដែល​ក្រុមហ៊ុន Embraer Executive Jets សម្រេច​នាំយក Embraer Legacy 500 មក​ប្រគល់ជូន​ដោយផ្ទាល់​នៅលើ​ទឹកដី​ប្រទេស​ចិន ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​យន្តហោះ​ផ្ទាល់ខ្លួន​ម៉ូ​ដែល Embraer Legacy នេះ​មិនមែនជា​ម៉ូ​ដែល​ទីមួយ​សម្រាប់ ជេ​ក​គី ចាន់ ទេ ពោលគឺ​កាលពី​ឆ្នាំ ២០១២ លោក​បាន​ទិញ​យន្តហោះ​របស់​ក្រុមហ៊ុន​ប្រេ​ស៊ី​ល Embraer Executive Jets នេះ​មួយគ្រឿង​រួចមកហើយ​គឺ​ម៉ូ​ដែល Embraer Legacy 650 ។

ឈិន​ឡុង ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​តម្លៃ ២០ លាន​ដុល្លារ​មួយគ្រឿង​បន្ថែមទៀត​

​ជាមួយគ្នានេះដែរ​លោក ម៉ាក្រូ ធូលី ភី​ល​លី​ហ្គ្រី​នី (Marco Tulio Pellegrini) ដែលជា​នាយក​ប្រ​ត្តិ​ប​ត្តិ​របស់​ក្រុមហ៊ុន Embraer Executive Jets បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា «​យន្តហោះ​ផ្ទាល់ខ្លួន​ម៉ូ​ដែល Embraer Legacy 500 នេះ​គឺ​ត្រូវបាន​បង្កើតឡើង​ជាមួយ​បច្ចេកវិជ្ជា​ខ្ពស់ ក៏ដូចជា​រចនា​ឡើង​យ៉ាង​ប្រណីត​បំផុត​ដោយ​ធ្វើយ៉ាងណា​ឲ្យ​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​យន្តហោះ​ម៉ូ​ដែល​នេះ​ទទួលបាន​នូវ​ផាសុកភាព និង មាន​អារម្មណ៍​រីករាយ​ផងដែរ​» ។

ក្នុងនោះដែរ​លោក ជេ​ក​គី ចាន់ បាន​និយាយថា «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​បំផុត​ដែល​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​របស់ Legacy 500…​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ Legacy 650 របស់ខ្ញុំ​បានធ្វើ​ឲ្យ​បទពិសោធន៍​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​របស់ខ្ញុំ​កាន់តែ​អស្ចារ្យ​…​ខ្ញុំ​ជឿជាក់ថា សម្រាប់​ម៉ូ​ដែល Legacy 500 ថ្មី​នេះ​នឹង​កាន់តែ​អស្ចារ្យ​ជាង​មុន​ទៅទៀត ហើយ​វា​នឹង​ក្លាយទៅជា​ផ្ទះ​ចល័ត ក៏ដូចជា​កា​រិ​យា​ដ៏​ប្រណីត​របស់ខ្ញុំ​ទៀតផង​» ។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​យន្តហោះ​ផ្ទាល់ខ្លួន​ទាំងពីរ​ម៉ូ​ដែល​របស់លោក ឈិន​ឡុង នេះ​គឺ​សុទ្ធតែ​យន្តហោះ​ប្រណីតៗ ដែល​មិនមែន​មានន័យថា Legacy 500 អាចធ្វើ​ឲ្យ​លោក​ភ្លេច ឬ បោះបង់ចោល Legacy 650 នោះទេ ពោលគឺ​វា​សុទ្ធតែជា​យន្តហោះ​ផ្ទាល់ខ្លួន​ដែលមាន​ភាព​អស្ចារ្យ​ទាំងអស់​សម្រាប់​កំពូល​តារា​ក្បាច់គុន ឈិន​ឡុង ៕ (​ប្រភព ប៊ី​ស្នី​ស​អិន​សាយ​ឌ័​រ​) កុសល​

ឈិន​ឡុង​ថត​ជាមួយ​យន្តហោះ​ផ្ទាល់ខ្លួន​ថ្មី​របស់លោក​ម៉ូ​ដែល Embraer Legacy 500

ឈិន​ឡុង ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​តម្លៃ ២០ លាន​ដុល្លារ​មួយគ្រឿង​បន្ថែមទៀត​

យន្តហោះ​ផ្ទាល់ខ្លួន​ម៉ូ​ដែល Embraer Legacy 650 ដែល​បាន​ទិញ​កាលពី​ឆ្នាំ ២០១២

ឈិន​ឡុង ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​តម្លៃ ២០ លាន​ដុល្លារ​មួយគ្រឿង​បន្ថែមទៀត​