ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

Doliprane TVC

​អស់​រយៈពេល​ប្រមាណ​ជា​ពីរ​ខែ​មកហើយ ដែល ពេជ្រ សោភា ប្រកាស​ក្តែ​ងៗ​ថា នាង​បាន​ចាក​ចេញពី​ផលិតកម្ម រស្មី​ហង្ស​មាស បន្ទាប់ពី​មាន​ជំលោះ​ផ្ទៃក្នុង​មួយ នៅ​ទីនោះ ។ដោយឡែក​ថ្មីៗ​នេះ ស្រាប់តែ​គេ​ឃើញ ពេជ្រ សោភា ចេញចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ដូចដើម ជាពិសេស​នាង​ថែមទាំង​បាន​ថត​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ ដែល​ត្រៀម​នឹង​ចេញលក់​នៅលើ​ទីផ្សារ​ថែមទៀត​ផង ។ ចុងក្រោយ​នេះ​មាន​ពត៌មាន​ថា ពេជ្រ សោភា បាន​វិល​ចូល​ទ្រនំ​ចាស់​វិញ ក្រោយពី​ទទួលបាន​ការសម្របសម្រួល​ពី​ថ្នាក់លើ ។

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

​ចាប់តាំងពី​ប្រកាស​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស​មក គេ​ពុំដែល​ឃើញ​នាង​ឈាន​ជើង​ទៅ​ជាន់​កន្លែងធ្វើការ​រប​ស់​នាង​នោះទេ រហូត​មាន​ពត៌មាន​ជាច្រើន​និយាយថា ពេជ្រ សោភា គ្រោង​នឹង​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម ថោ​ន ។ ក្នុង​ចន្លោះ​ពេលនេះ ពេជ្រ សោភា បានចេញ​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​ជាច្រើន​បទ ជាមួយ ដេវីដ គឺ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ទស្សនិកជន ប៉ុន្តែ​បទ​ចម្រៀង​នោះ​គ្រាន់តែ​ជា​បទ​ចម្រៀង ដែល​និពន្ធ​ថ្មី​របស់​នាង​តែប៉ុណ្ណោះ ហើយក៏​ពុំមាន​ចេញលក់​ឬក៏​នៅក្នុង ផលិតកម្ម​ណាមួយ​នោះទេ ។

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

ស្របពេល​ដែលមាន​យុវវ័យ​ជាច្រើន​កំពុង​ទន្ទឹង​រងចាំ​មើល​វត្តមាន​ថ្មី​របស់ ពេជ្រ សោភា នៅក្នុង​ផលិតកម្ម​ថ្មី ស្រាប់តែ​ថ្មីៗ​នេះ មាន​ពត៌មាន​ជាច្រើន​ថា ពេជ្រ សោភា មិនអាច​ចាកចេញ​ពី​ផលិតកម្ម​ចាស់​បានទេ ឥឡូវនេះ​នាង​បាន​ត្រឡប់​ចូលទៅ​ផលិតកម្ម​ចាស់​វិញ​ហើយ ក្រោយពី​ទទួលបាន​ការសម្របសម្រួល​ពី​ថ្នាក់លើ​របស់​នាង ។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ស្រាប់តែ​គេ​ឃើញ ពេជ្រ សោភា ចេញចូល​ផលិតកម្ម​រស្មី​ហង្ស​មាស ដូចដើម ។

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

បើតាម​ប្រភព​ពត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា គេ​ពិតជា​បានឃើញ ពេជ្រ សោភា ចូលទៅ​ផលិតកម្ម​រស្មី​ហង​មាស​ពិតមែន នាង​ថែមទាំង​បាន​ចូល​ស្ទូឌីយូ​ដើម្បី​ថត​សម្លេង​ទៀតផង បទ​ចម្រៀង​របស់​នាង​ជាច្រើន​បទ​ត្រូវបាន​ថត​រួចរាល់​ហើយ រង​ចាំតែ​ថ្ងៃ​ចេញលក់​ប៉ុណ្ណោះ ។ ​ការវិលត្រឡប់​ទៅរក​ទ្រនំ​ចាស់​វិញ របស់ ពេជ្រ សោភា នេះ ត្រូវបាន​គេ​និយាយ​គ្រប់ៗ​គ្នា​ថា មកពី​ខាង​ថ្នាក់លើ របស់ ពេជ្រ សោភា បាន​ចូលខ្លួន​ទៅ​សម្របសម្រួល​ជាមួយ​នាង និង ឲ្យ​នាង​បង្កើត​ក្រុម​ដោយ​ខ្លួនឯង រួម​ទាំំ​ង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​ដោយ​ខ្លួនឯង ព្រមទាំង​ទទួល​នូវ​លក្ខខណ្ឌ​របស់​នាង​មួយចំនួនទៀត ទើប​នាង​យល់ព្រម ហើយ​វិលត្រឡប់​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ចាស់​ដូចដើម​វិញ​។

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

​ទោះជា​យ៉ាងណាក្តី ពេជ្រ សោភា នៅ​ពុំទាន់​ចេញមុខ​បកស្រាយ​ចំពោះ​រឿងនេះ​នៅឡើយ​ទេ ប៉ុន្តែ​ការពិត ដែល​នៅ​ចំពោះមុខ គឺមាន​គេ​ឃើញ​នាង​ចូលទៅ​ថត​ចម្រៀង​ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​ដូចដើម ។ ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពេជ្រ សោភា កាន់តែ​ស្រស់ស្អាត​ឡើងៗ ជាពិសេស​ការតុបតែង​ខ្លួន ការ​ស្លៀកពាក់​និង​ម៉ូដ​សក់​ថ្មី​ពណ៌​ទង់ដែង​របស់​នាង កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា ពេជ្រ សោ​ភាព ពិតជា​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​សំណាក់​មិត្តៗ​យុវវ័យ ក្រៅពីនេះ​នាង​ថែមទាំង​មាន​ក្បាច់​រាំ​ពិសេសៗ​ថ្មីៗ​ជាច្រើន ដើម្បី​ចែកជូន​បងប្អូន​ទស្សនិកជន​ទស្សនា​ផងដែរ ៕ អា​លី​ណា​

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​

ពេជ្រ សោភា វិលវល់​ក្នុង​ទ្រនំ​ចាស់​