Fala Chen នឹង​ចំណាយពេល​ចូលឆ្នាំ​ចិន​នៅ​សាលារៀន​

Doliprane TVC

​តារា​សម្តែង​ល្បីឈ្មោះ កូនកាត់​ចិន​អាមេរិក នាង Fala Chen បាន​វិលត្រឡប់​ទៅ​ញូវយ៉ក​វិញ កាលពី​សប្តាហ៍​មុននេះ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដែល​បាន​ចុះឈ្មោះ​កាលពី​ចុងឆ្នាំ ២០១៤ ផ្នែក​វិចិត្រសិល្បៈ ​។​

Fala Chen នឹង​ចំណាយពេល​ចូលឆ្នាំ​ចិន​នៅ​សាលារៀន​

​តារា​សម្តែង​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​វិល​មកកាន់​ហុងកុង​វិញ កាលពី​វិស្សមកាល​កន្លងទៅនេះ ដើម្បី​ភ្ជាប់​ខ្លួន កុំ​ឲ្យ​ដាច់​ឆ្ងាយ​ពី​អាជីព​សិល្បៈ​ពេក ។ ថ្វីបើ​នាង​ចង់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក៏ពិតមែន តែ​នាង​នៅតែ​ចង់​បន្ត​អាជីព​នៅ​ហុងកុង​ដដែល ដោយ​នាង​បានគ្រោង​ថា ក្រោយពេល​បញ្ចប់​ការសិក្សា នាង​នឹង​វិលត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ ។​ ​

Fala Chen នឹង​ចំណាយពេល​ចូលឆ្នាំ​ចិន​នៅ​សាលារៀន​

​គួរបញ្ជាក់​ផងដែរ​ថា មុនពេល​នាង​ត្រឡប់​ទៅ​ញូវយ៉ក​វិញ នាង​ក៏បាន​ថតរូប​ផ្សព្វផ្សាយ​ដាក់​លើ​ទស្សនា​វ​ដ្តី​ប្រទេស​ចិន​ផងដែរ ហើយ​បាន​លើកឡើងថា នាង​អាច​នឹង​ចែកចាយ​វប្បធម៌​ប្រទេស​ចិន​ទៅ​មិត្ត​រួម​ថ្នាក់​នាង​នៅ​ញូវយ៉ក ប្រសិនបើ​វា​អាចទៅរួច ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ជេស ស្តារ​)

Fala Chen នឹង​ចំណាយពេល​ចូលឆ្នាំ​ចិន​នៅ​សាលារៀន​

Fala Chen នឹង​ចំណាយពេល​ចូលឆ្នាំ​ចិន​នៅ​សាលារៀន​