កម្មកររោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ នៅកំពង់ស្ពឺ ដង្ហែមកក្រសួង ការងារជាថ្មីទៀត

ភ្នំពេញ៖ នៅថ្ងៃទី ០៥កុម្ភៈ នេះ ក្រុមកម្មករ-កម្មការិនី រោងចក្រកាត់ដេរ អ៊ែជ្យាយល៍ ស្វេតថឺ នៅក្រុង ច្បារមន ខេត្តកំពង់ស្ពឺ បាននាំគ្នាដើរដង្ហែ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី ស្វែងរកកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធនានាឲ្យយក តំណាងពួកខ្លួន ចូលធ្វើ ការវិញជាថ្មីម្តងទៀត។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថាខណៈពេលនេះ កម្មករនិយោជិត នៃរោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ ដែលមានទីតាំងស្ថិតភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ បានដង្ហែក្បួនទៅក្រសួងការងារដើម្បីរកកិច្ចអន្តរាគមន៍ពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង កាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាថ្មីម្តងទៀត ។ ពួកគេសុំកិច្ចអន្ដរាគមន៍ ទាមទារលក្ខណ្ឌការងារ ៩ចំណុច ក្រោយពីខាងភាគីក្រុមហ៊ុនមិនមានដំណោះស្រាយសមស្រប ជាពិសេសឲ្យទទួលយក តំណាង៥នាក់ចូលធ្វើការវិញ ក្រោយពីពួកគេត្រូវបានដោះលែង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មករា ក្រុមកម្មករ បានផ្ទុះកូដកម្មយ៉ាងធំម្តងរួចមកហើយ ក្នុងនោះ ក៏បានចាប់ខ្លួនមន្រ្តីសហជីព៥នាក់ ឃុំខ្លួននៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការដឹកនាំកម្មករធ្វើ កូដកម្ម ក្រោយមកត្រូវបានដោះលែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ហើយកម្មករ កម្មការនី ក៏វិល ត្រឡប់ចូល ធ្វើការដូចធម្មតាដែរ ប៉ុន្តែត្រូវបានភាគីរោងចក្រ បដិសេធន៍មិនព្រមទទួលយក ឲ្យធ្វើការ វិញទើបពួកគេ ស្វែងរកកិច្ចអន្តរាគមន៍៕

កម្មកររោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ នៅកំពង់ស្ពឺ ដង្ហែមកក្រសួង ការងារជាថ្មីទៀត

កម្មកររោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ នៅកំពង់ស្ពឺ ដង្ហែមកក្រសួង ការងារជាថ្មីទៀត

កម្មកររោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ នៅកំពង់ស្ពឺ ដង្ហែមកក្រសួង ការងារជាថ្មីទៀត