SEA-TVប្រកាសបើកសង្វៀនទេសចរណ៍

ភ្នំពេញ:

​ភ្នំពេញ​:​ស្ថាន​នី​យ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បានប្រកាស​បើ​សង្វៀន​ប្រដាល់​ជាថ្មី​ដោយ​ប្រកួត​នៅតាម​បណ្ដា​ខេត្ត​ចំនួន ៣ ។​
​ក្នុងខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ត្រៀម​ដាក់បញ្ចូល​ប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​ទៅ​ក្មុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​កា​របើស​ង្វៀន​តាម​ខេត្ត​បែបនេះ​កាន់តែ​មាន​សារៈ​សំ​ខាន់​ណាស់​ព្រោះនេះ​ជាការ​បំផុស​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ពិសេស​តំបន់​ដែល​មិនសូវមាន​អ្នក​ស្គាល់​ក្បាច់គុន​បូរាណ​ខ្មែរ​នោះគេ​បាន​ស្គាល់​និង​ចូលរួម​ទស្សនា ហើយ​អាច​ចូលរួម​ហ្វឹកហាត់​ទៀតផង ។​
​ព្រឹត្តិការណ៍​ដែល​ឧបត្ថម្ភ​ដោយ​ស្រា​បៀរ​កម្ពុជា​នេះ​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី​១៩​កុម្ភៈ​ខាងមុខនេះ​ទៅហើយៗ​ខេត្ត​ដែល​ចាប់ផ្ដើម​ដំបូង​គេ​នោះ​គឺ​ខេត្ត​រតនគីរី​ដែលជា​ខេត្ត​នៅ​ភូមិភាគ​ឥសាន ។​
​លោក​ញាន សុធី​ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់ SEA-TV បាន​អះអាងថា​ការប្រកួត​នេះ​ក្រៅពី​ការ​ជួយ​ជ្រោមជ្រែង​របស់ Sponsor នោះ​គឺ​លោក​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង មន្ទីរអប់រំ​យុវជន​ និង កីឡា​នៃ​បណ្ដា​ខេត្ត​ដែល​លោក​រៀបចំ ។​
​ខេត្ត​ចំនួន ៣ ដែល​លោក​ជ្រើសរើស​ដើម្បី​ប្រកួត​នោះ​គឺ​ខេត្ត​រតនគីរី​ដែល​ធ្វើ​នៅ​ថ្ងៃទី​១៩​កុម្ភៈ ខេត្ត​នៅ​ថ្ងៃទី​២៦កុម្ភៈ និង ខេត្តសៀមរាប​នៅ​ថ្ងៃទី​៤​មក​នា ។​
​ការប្រកួត​នឹងមាន​ចំនួន ៧ គូ​ដែល​ក្នុងនោះ​គូប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ៣ គូ និង គូរ​វាង​អ្នក​ប្រដាល់​រួម​ជាតិ​ឯង​ចំនួន ៤ គូ ។​