​កម្ពុជា​និង​អាល្លឺម៉ង់ សន្យា​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ដើម្បី​បន្ត​ការអភិវឌ្ឍ​ជនបទ​

ភ្នំពេញ: លោក ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ឲ្យ​លោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណៈរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការ គួរសម និង​ពិភាក្សា​ការងារ​នា​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​ជាន់​ទី ៤ ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ  ។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពី​បាន​ពិភាក្សាគ្នា លើ​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដែល​បាន​អនុវត្ត​នៅក្នុង​ជំ​ហ៊ាន ១ ដល់​ជំ​ហ៊ាន ៤ (RIP 1-RIP IV) និង​ការរៀបចំ​គម្រោង​សម្រាប់​ជំ​ហ៊ាន​បន្តបន្ទាប់​ទៀត ព្រម​ពិនិត្យ​លើ​ឱកាស​សម្រាប់​បង្កើន​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ លើ​គម្រោង​ផ្សេងៗ​ទៀត បន្ថែម​ទៅលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ដែលមាន​ស្រាប់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រជុំជន​នៅ​ទីជនបទ ក្នុង​គោលដៅ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច សម្រាប់​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ ។​

​នៅក្នុង​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​លើក​ពី​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រែង​របស់​រាជរដ្ឋាភិបាល លើ​ការគ្រប់គ្រង និង​ថែទាំ​ផ្លូវ​ជនបទ ដើម្បី​ឲ្យ​មាន​និរន្តរភាព​ក្នុងការ​ប្រើប្រាស់ និង​បាន​សម្តែង​នូវ​ការគាំទ្រ​នូវ​ការផ្តួចផ្តើម​ឲ្យ​មាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត់​តូច ផ្សារ​ជនបទ ទឹកស្អាត​អនាម័យ​ជនបទ និង​ការអភិវឌ្ឍ​ទីប្រជុំ​ជនបទ​ឲ្យ​មាន​ភាពទំនើប ដូចជា​រៀបចំ​ប្រព័ន្ធ​ទឹកស្អាត ការគ្រប់គ្រង​កាក់សំណល់​សម្រាម អគ្គស​នី​ជាដើម​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ដៃគូរ​ឲ្យ​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ក្នុង​ភូមិភាគ​ខាងជើង និង​ខាងលិច​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​មូលដ្ឋាន ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ។ ជាមួយនឹង​សំណូមពរ​នេះ​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានធ្វើការ​អភិវឌ្ឍ​នៅតាម​ព្រំ​ដែរ​ទិស​ខាងជើង និង​ខាងលិច​បាន​មួយ​ចំ​ហ៊ាន​ហើយ រួមមាន​បង្កើត​ភូមិ​ថ្មី កសាង​ផ្ទះ​ជូន​ពលរដ្ឋ កសាង​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវ​ជនបទ សាលារៀន មណ្ឌល​សុខភាព ទឹកស្អាត អនាម័យ ប៉ុន្តែ​នៅមាន​តម្រូវការ​ជាច្រើន​ទៀត ដើម្បី​ប្រែក្លាយ​តំបន់​ទាំងនោះ​ឲ្យ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​និរន្ត​ភាព ។ ដោយឡែក ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ក្រសួង​មាន​មជ្ឈមណ្ឌល​ចំនួន ៨ នៅក្នុង​ខេត្ត​ចំនួន ៨ ផ្សេងគ្នា ដែល​ត្រូវការ​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

​ភាគី​ទាំងពីរ​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ដើម្បី​បន្ត​ការអភិវឌ្ឍ​ជនបទ​ឲ្យ​ត្រូវ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ថតរូប​អនុស្សាវរីយ៍​ជាមួយគ្នា ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ៕

​កម្ពុជា​និង​អាល្លឺម៉ង់ សន្យា​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ដើម្បី​បន្ត​ការអភិវឌ្ឍ​ជនបទ​

​កម្ពុជា​និង​អាល្លឺម៉ង់ សន្យា​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ដើម្បី​បន្ត​ការអភិវឌ្ឍ​ជនបទ​

​កម្ពុជា​និង​អាល្លឺម៉ង់ សន្យា​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ ដើម្បី​បន្ត​ការអភិវឌ្ឍ​ជនបទ​