ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​កំពត ​៖ លប​​កន្ទុយ​​​កណ្តុរ ​គឺជា​ឧបករណ៍​ខុសច្បាប់​មួយ​ប្រភេទ ​ដែល​ក្រសួងកសិកម្ម រុ​ក្ខា​ប្រ​ម៉ាញ់​ និង​នេសាទ​ បាន​ធ្វើ​ការ​ហាម​​​​ឃាត់កន្លងមក ពីព្រោះ​​លប​កន្ទុយ​កណ្តុរ​ប្រភេទ​នេះ​ ជា​ប្រភេទ​បច្ចេកទេស​ថ្មី ​ដែល​ផលិត​ចេញ​ដំបូង​​ពី​ប្រទេស​វៀតណាម​ហើយ​​​នាំ​ចូល​​មក​​ចរាចរណ៍​​លក់​ដោយ​​លួចលាក់​នៅ​ក្នុងស្រុក​ខ្មែរ ។​ ជា​ពិសេស ​តំបន់​អ្នកនេសាទ​​សមុទ្រ​ដែល​មាន​ព្រំ​ដែនទឹក​ជាប់​​និង​ប្រទេស​វៀតណាម ដូច​ជា​​ខេត្ត​កែប, ខេត្តកំពត, ​ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង​ ​។

លប​ប្រភេទ​ថ្មី​នេះ​ មាន​ប្រវែង​ពី​១៣ ​ទៅ​១៥​ម៉ែត្រក្រឡា​ ទំហំ​១​ហ៊ុន ​ទៅ​១​ហ៊ុន​កន្លះ​ មាន​ប្រើ​​សំរាប់​ម​ច្ឆ​​ចម្រុះ​ចូល​ពី​៦ ​ទៅ​៨​
ប្រើស​ ។ ​លប​​នេះ​ ត្រូវ​អ្នកនេសាទ​ប្រើ​ក្នុង​ការ​ចាប់​​មច្ឆចម្រុះ​ ដោយទម្លាក់​​វា​ដល់​បាតដី ​សំរាប់​មច្ឆា​ដែល​ហែល​​រក​ចំណី​នៅ​បាតដី​ គឺ​ចូល​ទាំង​អស់​គ្មាន​សល់​តែ​ម្តង ​។

ជុំវិញ​ការ​លួច​​ធ្វើ​នេសាទ​​ខុសច្បាប់​ ក្នុង​តំបន់ហាមឃាត់​ (​ដៃ​ព្រែក​​កំពង់បាយ​) ​ជា​ជម្រក​​មច្ឆ​ចម្រុះ​ ពង​កូន​​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​​ខាងលើ ត្រូវ​បាន​លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត​ឱ្យ​​ដឹងថា កន្លង​មក ​លោក​ធ្លាប់​បានដឹង​ថា មាន​អ្នក​នេ​សាទ​៤ ​ទៅ​៥​ទូក​ ដែល​លួច​ចូល​មក​ធ្វើ​នេសាទ​ នៅ​ក្នុង​តំបន់ហាមឃាត់​នេះ ប៉ុន្តែ​នៅ​ពេល​កម្លាំង​​មន្ត្រី​ជលផល​ចុះ​​ពុំដែល​បាន​ជួប​ទេ​ ។