ក្រុម​ចោរ​ស្រី​ប្រើ​ល្បិច ចូល​លួច​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ ផ្អើល​ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​វេលា​មុន​នេះ ​ប្រហែល​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ​ផ្សា​រលើ ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង មាន​ករណី​ស្ត្រី​សង្ស័យ​២​នាក់ បាន​បន្លំ​ចូល​​ក្នុងផ្ទះ​របស់​មន្ត្រី​យោធា​​ម្នាក់​ដោយប្រមូល​​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ខណៈ​​ម្តាយ​​ចាស់​នៅ​​ចាំផ្ទះ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឆែម សា​វ៉ុ​ន អាយុ​ជាង​៤០​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ប្រពន្ធ​ឈ្មោះ​តង អាយុ​៣០​ឆ្នាំ និង​ម្តាយ​ចាស់​ឈ្មោះ​អ៊ឹ​ង ណ​ក់ អាយុ​ប្រហែល​ជាង​៧០​ឆ្នាំ ។

បើ​តាម​ប្រភព​ពី​លោកយាយ​អ៊ឹ​ង ណ​ក់ ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូន​ៗ​មិន​បាន​នៅផ្ទះ​ ដោយ​មាន​តែ​គាត់​នៅ​ចាំផ្ទះ និង​បា​ន​បិទ​ទ្វារ តែ​មិន​បាន​ចាក់សោទេ ​ដោយ​ផ្ទះ​មាន​សំណាញ់​អាច​មើលទៅ​ក្នុង​បាន ។ ពេល​នោះ​ក៏​មាន​ស្ត្រី​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ​មាន​អាយុ​ប្រហែល​៣០ឆ្នាំ ​​ជិះ​ម៉ូតូ​​មក​ឈប់​នៅ​មុខ​ផ្ទះគាត់​ ដោយ​ស្រែកសួរ​​​ថា «​អ៊ំ​នៅ​ម្តុំ​នេះ មានផ្ទះ​ជួល​ទេ?» ។

ពេល​នោះ គាត់​ឆ្លើយ​ថា អត់​មាន​ទេ ។ បន្ទាប់​មក​ស្ត្រី​នោះ ​ក៏​​និយាយ​បន្ត​ថា អ៊ំ​សុំ​ដូរ​លុយរាយ​៥​ម៉ឺនរៀល​ ដោយ​បាន​ហុច​លុយ​ទៅ​ឱ្យ​គាត់ គាត់​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ ដើម្បី​ទៅ​យក​​លុយ​មក​​ឱ្យ ដោយ​ជា​ឱកាស​របស់​ស្ត្រី​ទាំង​២​​នោះ ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​តាម​ក្រោយ ​រើ​​កកាយ​យក​​លុយ និង​មាស​បាន​​តែ​ម្តង ។

ប្រភព​បន្ត​ថា បើ​តាម​​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ជា​បឋម​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ស្ត្រី​សង្ស័យ​ខាងលើ​​ប្រមូល​យក​បាន​ គឺ​មាន​​មាស​លើស​ពី​៦​ដំឡឹង និង​លុយ​៤៥​​លាន​រៀល​រួច​គេចខ្លួន​បាត់​អស់ ។ ដោយ​ស្ត្រី​សង្ស័យ​ខាងលើ​ បន្សល់ទុក​​លុយ​ក្រដាស​៥​ម៉ឺន​រៀល ដែល​សុំ​ដូរ​នោះ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​សួរ​ភិនភាគ​ស្ត្រី​សង្ស័យ​ទាំង​២​នាក់ ដែលសង្ឃឹម​ថា អាចនឹង​​កំណត់​មុខសញ្ញា​​បាន​ ពី​ព្រោះ​កាមេរ៉ាសុវត្ថិ​ភាព​នៅផ្ទះខាងលើ ក៏ចាប់​ភិនភាគ​ពីក្រោយបាន ​។

ក្រុម​ចោរ​ស្រី​ប្រើ​ល្បិច ចូល​លួច​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ ផ្អើល​ក្រុង​បាត់ដំបង
ក្រុម​ចោរ​ស្រី​ប្រើ​ល្បិច ចូល​លួច​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ ផ្អើល​ក្រុង​បាត់ដំបង
ក្រុម​ចោរ​ស្រី​ប្រើ​ល្បិច ចូល​លួច​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ ផ្អើល​ក្រុង​បាត់ដំបង
ក្រុម​ចោរ​ស្រី​ប្រើ​ល្បិច ចូល​លួច​ផ្ទះ​មន្ត្រី​យោធា​ម្នាក់ ផ្អើល​ក្រុង​បាត់ដំបង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត