ខណៈនេះ​ ​សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ​បន្តចុះឆែកឆេរបន្ទប់​ សណ្ឋាគារសុខាមុខវំាង

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន ​រាជធានីភ្នំពេញសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និងមានការចូលរួមពីតំណាងអយ្យការ ​ដឹកនំាដោយលោកវរៈសេនីយ៍ឯក​ ​ប៊ន សំអាត ​ស្នងការរងនគរបាលរាជធានី​ភ្នំពេញ​ បានចុះឆែក​ឆេរបន្ទប់​លេខ​៥១១​ក្នុង​សណ្ឋគាររ៉េស៊ីដង់សុខាភ្នំពេញ ​ដែលមានទីតំាងស្ថិតក្នុង​សង្កាត់និងខណ្ឌជ្រោយចង្វារ ​ទល់មុខព្រះបរមរាជវំាង ។

ក្នុងប្រតិបត្តិការនេះ​ សមត្ថចកិច្ចបានរកឃើញវ៉ាលិសមួយ ​និងកំាភ្លើងខ្លីមួយដើមម៉ាក ​CZ ខណៈដែលក្រុមជនសង្ស័យ​បានរត់គេចខ្លួន​មុន​ពេលសមត្ថកិច្ចទៅដល់ ។  ការចុះឆែកឆេរនៅវេលា​ម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី០៥ កុម្ភៈ ២០១៦នេះ​ ​បានធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី០៣​ កុម្ភៈ សមត្ថកិច្ចបានចុះឆែក​ឆេរនៅសណ្ឋាគារខាងលើ ​ដោយ​ឃាត់ខ្លួនជន​សង្ស័យ ជួញដូរគ្រឿងញៀន០៤នាក់​ ជាជនជាតិចិននិងវៀតណាម​ និង​ រឹបអូសវត្ថុតាងមួយចំនួននោះរួចមក ។

សេចក្តីរាយការណ៍​បានបន្តថា មកដល់​ម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃសុក្រដដែលនេះ ​សមត្ថកិច្ចនៅបន្តឆែកឆេរ​នៅក្នុងសណ្ឋាគារសុខា​នៅឡើយ ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត