រថយន្តដឹកដីបុក រថយន្តតួរីស របួសធ្ងន់ស្រាល ៧នាក់

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកដី បុករថយន្តតួរីស ខ្ទាតបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៧នាក់ កាលពីវេលាម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តបែនដឹកដី បានបុករថយន្តតួរីស ហើយខ្ទាតមកបុកម៉ូតូ ០២គ្រឿងទៀត បណ្តាលឲ្យរងរបួសជនរងគ្រោះ ធ្ងន់ស្រាលចំនួន៧នាក់ ហើយបានបញ្ជូនទៅមន្ទីពេទ្យ រុស្សី ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតួរីស ពាក់ស្លាកលេខ ភ្នំពេញ 2H-8013 និងរថយន្តបែនដឹកដី ពាក់ស្លាកលេខ តាកែវ 3A-1817 ក្រោយកើតហេតុ អ្នកបើកបរគេចខ្លួនបាត់ ។ សមត្ថកិច្ចបានបន្ថែមថា រថយន្តទាំងពីរគ្រឿង ទិសដៅច្រាសទិសគ្នាលើផ្លូវលេខ៣ គីឡូម៉ែត្រ២២-២៣ ក្នុងភូមិកំពង់ទូល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។

ក្រោយកើតហេតុ មធ្យោបាយខាងលើ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក រង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ៕

រថយន្តដឹកដីបុក រថយន្តតួរីស របួសធ្ងន់ស្រាល ៧នាក់
រថយន្តដឹកដីបុក រថយន្តតួរីស របួសធ្ងន់ស្រាល ៧នាក់
រថយន្តដឹកដីបុក រថយន្តតួរីស របួសធ្ងន់ស្រាល ៧នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត