ស្នាក់ការ​ក្រុមហ៊ុន​ខា​ហ្សា ថប ខ​ប​ភើ​រេ​សិន​ ត្រូវចោរ​គាស់​យកប្រាក់​អស់ ២ ៨០០០ ដុល្លារ​

Doliprane TVC

​ភ្នំពេញ​ : ស្នាក់ការ​ក្រុមហ៊ុន ​ខា​ហ្សា ថប ខម​ភើ​រេ​សិន​ ស្ថិតនៅ​អគារ​លេខ ៦២ E ផ្លូវ ៥៩៨ សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោគ ដែលជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា យិន សុ​វ​ណ្ណី ត្រូវបាន​ចោរ​ចូល​គាស់​យកប្រាក់​អស់​ប្រមាណ​ជិត ២ ៨០០០ ដុល្លារ រួមទាំង​ឯកសារ​សំខាន់ៗ​ដែល​បាន​ប្តឹងផ្តល់​គ្នា និង ប្លង់ដី​ជាច្រើន​កន្លែង​ទៀត ។​ ហេតុការណ៍នេះបង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅពិនិត្យកាលពី​វេលា​ម៉ោង​ប្រមាណ ៦ ល្ងាច ថ្ងៃទី ២ ខែកុម្ភៈ ។​

ស្នាក់ការ​ក្រុមហ៊ុន​ខា​ហ្សា ថប ខ​ប​ភើ​រេ​សិន​ ត្រូវចោរ​គាស់​យកប្រាក់​អស់ ២ ៨០០០ ដុល្លារ​

​លោក​ឧកញ៉ា យិន សុ​វ​ណ្ណី បានឱ្យដឹងថា ក្រុមចោរ​បាន​ចូល​គាស់​ផ្ទះ​របស់លោក នៅ​ចន្លោះ​ម៉ោង​ប្រមាណ ១២ យប់​ទៅ​ម៉ោង ៣ ទាបភ្លឺ ចូល​ថ្ងៃទី ២ ខែកុម្ភៈ ពេលដែល​គាត់​ចាក​ចេញពីផ្ទះ​ទៅ​ជួបជុំ​មិត្ត​ភ​ក្កិ​នៅ​ខាងក្រៅ ។

ស្នាក់ការ​ក្រុមហ៊ុន​ខា​ហ្សា ថប ខ​ប​ភើ​រេ​សិន​ ត្រូវចោរ​គាស់​យកប្រាក់​អស់ ២ ៨០០០ ដុល្លារ​

ប្រាក់​ចំនួន ២ ៨០០០ ដុល្លារ​ដែល​ទើបតែ​ខ្ចី​ពី​ធានា​គារ ប្លង់ដី ឯកសារ​សំខាន់​មួយចំនួន ត្រូវបាន​ក្រុមចោរ​ចូល​រើកកាយ​យក​ម៉ដ្ឋ ។ កន្លងទៅ​លំនៅឋាន​របស់គាត់ ធ្លាប់​ត្រូវ​ចោរ​ចូល​លួច​ជា​ច្រើនដង​មកហើយ ៕

                                                                                     ម៉េង ធា​