យីឌុបរអិលថយក្រោយ​ធ្លាក់​អូរ ចាក់ដំឡូងមីចោលជាច្រើនតោន

Doliprane TVC

<em><strong>ខេត្តរតនៈគិរី :</strong> </em>រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មី​ជាច្រើន​តោន​បើកបរ​ឡើង​ចំណោត​ចំណុច​អូរ​ត្រាវ​មិនបាន​សាង​លេខ​ក៏បាន​ថយក្រោយ​ធ្លាក់​អូរ​ជម្រៅ ០៣ ម៉ែត្រ បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស​ស្រាល ។​ ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៤៥ នាទី​យប់​ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៦ នៅ​ចំណុច​អូរ​ត្រាវ​ស្ថិតក្នុង​ភូមិ​ភ្នំ​សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង ។​

យីឌុបរអិលថយក្រោយ​ធ្លាក់​អូរ ចាក់ដំឡូងមីចោលជាច្រើនតោន

​លោក​វរៈសេនីយ៍ទោ មឿង សារិទ្ធ ប្រ​ធា​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​បានឱ្យដឹងថា រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​ម៉ាក​ហ្វី​ណូ​(HiNo)​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B៦៥១៦ បើកបរ​ដោយ​បុរស​ឈ្មោះ អ៉ី​ម ណាក់ អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ និង អ្នករួមដំណើ ២ នាក់​ឈ្មោះ ធាង ម៉ា​យុ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រៀក ឃុំ​ស្វាយ​ជ្រៀក ស្រុក​ក្រចេះ ខេត្តក្រចេះ​ជា​ព្រូ និង ម្នាក់ទៀត​ឈ្មោះ យៀ​ត ច​ន្នី ភេទ​ស្រី​អាយុ ៣៧ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ជា​ថៅកែ​ដំឡូង អ្នក​ទាំងបី​រងរបួស​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

យីឌុបរអិលថយក្រោយ​ធ្លាក់​អូរ ចាក់ដំឡូងមីចោលជាច្រើនតោន

​ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង រីឯ​ដំឡូង​មី​ក៏​កំពុង​រាយប៉ាយ​ពេញ​អូរ​ផងដែរ និង បណ្តាលឱ្យ​រនាំង​ដែក​ចិញ្ចើមផ្លូវ​បាក់​អស់​ចំនួន ៥ ផ្ទាំង​ប្រវែង ២៥ ម៉ែត្រ​ឯណោះ ។​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្ទូច​រថយន្ត​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​​គោក​នៃ​ស្នងការដ្ឋាន​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕

(​ផង់​វិ​ន​)