CR7 វ័យ​៣១​ឆ្នាំ​ថ្ងៃ​នេះ ​មាន​ស្នាដៃ​អ្វី​ខ្លះ​នៅ​ Real Madrid?

CR7 វ័យ​៣១​ឆ្នាំ​ថ្ងៃ​នេះ ​មាន​ស្នាដៃ​អ្វី​ខ្លះ​នៅ​ Real Madrid?

Cristiano Ronaldo បាន​ឈាន​ដល់​វ័យ​៣១​ឆ្នាំ​ថ្ងៃ​នេះ​ហើយ។ កីឡាករ​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​បច្ចុប្បន្ន​គឺជា​ Top Scorer ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ Real Madrid ដោយ​ស៊ុត​សរុប​​បាន​ ៣៤៤​គ្រាប់។

 

CR7 វ័យ​៣១​ឆ្នាំ​ថ្ងៃ​នេះ ​មាន​ស្នាដៃ​អ្វី​ខ្លះ​នៅ​ Real Madrid?

CR7 វ័យ​៣១​ឆ្នាំ​ថ្ងៃ​នេះ ​មាន​ស្នាដៃ​អ្វី​ខ្លះ​នៅ​ Real Madrid?

 

Ronaldo កើត​នៅ​​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​១៩៨៥ ​ក្នុង​ទីក្រុង​ Funchal ​ប្រទេស​ព័រទុយហ្គាល់។ រយៈពេល​៧​រដូវ​កាល​នៅ​ក្រុម​ស្ដេច​ស CR7 បាន​ក្លាយ​ជា​ Top Scorer របស់​ក្លឹប​ Real ​ដោយ​ស៊ុត​សរុប​៣៤៤​គ្រាប់ ក្នុង​ការ​ប្រកួត​៣២៨​ដង ​និង​បាន​បំបែក​កំណត់ត្រា​ Raul ​ដែល​ស៊ុត​បាន​៣២៣​គ្រាប់។

 

ចំពោះ​សមិទ្ធផល​ដែល​ទទួល​បាន​ជាមួយ​​ក្លឹប​ Real Madrid គឺ Ronaldo បាន​​ឈ្នះ​ UEFA Champions League ១​ដង, FIFA Club World Cup ​១ដង, European Super Cup ​១​ដង, La Liga ១​ដង, Copa del Reys ​២​ដង និង​ Spanish Super Cup ​១​ដង។ រីឯ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ រូប​គេ​ធ្លាប់​ឈ្នះ FIFA Balon d’Or ​២ដង និង​ឈ្នះ​ស្បែក​ជើង​មាស​នៅ​អឺរ៉ុប​ (European Golden Shoe) ​៣​ដង ក្នុង​នាម​ជា​កីឡាករ​ Real។

 

​សម្រាប់​រដូវ​កាល​នេះ​ អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ ក៏​នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ដែរ ​ដោយ​ស៊ុត​បាន​១៩​គ្រាប់​ហើយ​នៅ​ La Liga និង​ជា​ Top Scorer នៅ​លីគ​កំពូល​អេស្ប៉ាញ​នេះ​ផង​ដែរ ដោយ​ស្មើ​ជាមួយ​ Luis Suárez ​របស់​ក្រុម​ FC Barcelona។ Ronaldo ក៏​ជា​ Top Scorer នៅ​ UEFA Champions League រដូវ​កាល​នេះ​​ដែរ ដោយ​ស៊ុត​សរុប​បាន​១១​គ្រាប់៕

 

*សូម​ទស្សនា​​ទម្រង់​លេង​​របស់​ Ronaldo ​​រដូវ​កាល​នេះ​ខាង​ក្រោម៖​

 

 

-ចុចអាន៖ Martial ប្រៀប​ Ronaldo & Rooney កាល​ចាប់​ផ្ដើម​នៅ​ Man Utd នរណា​ល្អ​ជាង?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ realmadrid