ម៉េង កែវពេជ្ជតា ប្តេជ្ញា​មិន​ច្រៀង​បទ​ចម្លង​បរទេស​ (មាន​វី​ដេ​អូ​)

Doliprane TVC

​តារាចម្រៀង​ល្បីឈ្មោះ​លំដាប់​ប្រទេស​ជាច្រើន​ទសវត្សរ៍ ម៉ែង កែវពេជ្ជតា បាន​ព្រលយ​ពាក្យ​ថា ខ្លួន​នឹង​ប្តេជ្ញា​មិន​ច្រៀង​ចម្រៀង​ចម្លង​ពី​បរទេស​ទៀតឡើយ ក្រោយពេល​មានប្រតិកម្ម​ផ្ទួនៗ​ពី​មហាជន​ថា​នឹង​ឈប់​គាំទ្រ​បទ​ចម្លង​ពី​បរទេស​ទៀត ។​

ម៉េង កែវពេជ្ជតា ប្តេជ្ញា​មិន​ច្រៀង​បទ​ចម្លង​បរទេស​ (មាន​វី​ដេ​អូ​)

​ថ្មីៗ​នេះ មាន​តារាចម្រៀង​ជាច្រើន មិន​ថា​តារាចម្រៀង​ជើងចាស់ តារាចម្រៀង​ជំនាន់​ថ្មី​ទេ ពួកគេ​ទាំងអស់គ្នា​បាន និង កំពុង​ងាក​មក​ចាប់អារម្មណ៍ និង ផ្តល់​តម្លៃ​យ៉ាង​ផុសផុល​បំផុត​លើ​ការផលិត ក៏ដូចជា​ច្រៀង​បទ​ចម្រៀង​ដែល​មិន​ចម្លង​ពី​បរទេស បំណង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ ជាពិសេស​សិល្បៈ​ផ្នែក​ចម្រៀង​ឡើងវិញ ឱ្យមាន​មុខមាត់​លើ​ឆាក​អន្តរជាតិ ដោយ​មិនឱ្យ​ជាតិ​សាសន៍​ដទៃ​បោះពាក្យ​សម្តី​ថា​យើង​លួច និង ចម្លង​បទ​ពី​បរទេស​ទៀត ។​

ម៉េង កែវពេជ្ជតា ប្តេជ្ញា​មិន​ច្រៀង​បទ​ចម្លង​បរទេស​ (មាន​វី​ដេ​អូ​)

​ក្នុងនោះ​កំពូល​តារាចម្រៀង​លំដាប់​ប្រទេស អ្នកនាង ម៉េង កែវពេជ្ជតា ដែលជា​តារាចម្រៀង​មាន​កេ​រិ៍​ឈ្មោះ​ល្បីល្បាញ​មួយរូប​ក៏​កំពុងតែ​សកម្ម និង ផ្តោត​សំខាន់​ទៅលើ​រឿងនេះ​ផងដែរ ដោយ​កាលពី​ថ្មីៗ​នេះ ពេលដែល​អ្នកនាង​ឡើង​ផ្តល់​បទ​សម្ភាស​នៅក្នុង​កម្មវិធី «CTN ប៉ុស្តិ៍​លេខ 21» របស់​ស្ថានីយទូរទស្សន៍ CTN អ្នកនាង​បាន​ប្តេជ្ញា​ថា លែង​ច្រៀង​ចម្រៀង​ទាំងឡាយណា​ដែល​យក​ពី​គេ ពោលគឺ​បទ​ចម្រៀង​ដែល​ចម្លង​ពី​បរទេស​ទៀតហើយ ។ អ្នកនាង​ក៏បាន​បន្តទៀតថា «​ខ្ញុំ​សុខចិត្ត​អត់លុយ ក៏​មិន​ច្រៀង​បទ​ចម្លង​ពី​គេ​ទៀត​ដែរ​» ។

ម៉េង កែវពេជ្ជតា ប្តេជ្ញា​មិន​ច្រៀង​បទ​ចម្លង​បរទេស​ (មាន​វី​ដេ​អូ​)

​ក្នុងនោះ​មិនមែន​មានតែ​តារាចម្រៀង​ជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ទេ ដែល​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ច្រៀង​បទ​មិន​ចម្លង​ពី​គេ ពោលគឺ​នៅមាន​តារាចម្រៀង​ជាច្រើន​ទៀត​ក៏មាន​ឆន្ទៈ​ដូចនេះ​ដែរ ដូចជា លោក សុះ ម៉ាច លោក ហេង ពិ​ទូ មាស សុខ​សោភា ពេជ្រ សោភា ជាដើម រួមទាំង​តារា​ជើងចាស់​ជើង​ថ្មី​ជាច្រើន​ទៀត ក៏​កំពុង​ងាក​មក​ចាប់អារម្មណ៍​ជា​បណ្តើរៗ​ដែរ ព្រោះថា​ពេល​ថ្មីៗ​នេះ​មាន​តារាចម្រៀង​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​មួយ ចំនួន​ក៏បាន​ព្រលយ​ប្រាប់​មក​ដែរ​ថា នឹងមាន​បទ​ចម្រៀង Original Song ផ្ទាល់ខ្លួន​សម្រាប់​ពញាក់​ដល់​អារម្មណ៍​ទស្សនិកជន​ផងដែរ ។​

ម៉េង កែវពេជ្ជតា ប្តេជ្ញា​មិន​ច្រៀង​បទ​ចម្លង​បរទេស​ (មាន​វី​ដេ​អូ​)

​ការប្តេជ្ញា​ដ៏​មាន​អត្ថន័យ​នេះ ត្រូវបាន​មហាជន​ជាច្រើន​សាទរ ហើយក៏​បានបង្ហាញ​ឱ្យឃើញ​ថា កូន​ខ្មែរ​ក៏មាន​សមត្ថភាព​ក្នុងការ​ផលិត​បទ Original Song ល្អៗ​មិន​ចាញ់​បរទេស​ប៉ុន្មាន​ដែរ ៕ សាកល