រឿង​អាជីវករ​កាប់​ជ្រូក​ចាស់​ប្តឹងទៅ​ក្រសួងកសិកម្ម ហើយ​បាន​ចោទថា​ពេទ្យសត្វ​ខេត្ត​ដាក់បញ្ចូល​អាជីវករ​ថ្មី​ចំនួន​៦​នាក់​បន្ថែម​នោះ​ជា​ថ្នូរ​នឹង​ការយក​ប្រាក់​ពី​៣​ពាន់ ទៅ​៥​ពាន់​ដុល្លា​ក្នុង​ម្នាក់​

​ខេត្តកំពង់ឆ្នាំង​៖ អាជីវករ​កាប់​ជ្រូក​ចាស់​ចំនួន​៨​នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ បាននាំគ្នា​មកសុំ​ជួប​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​អោយជួយ​ដោះស្រាយ ក្នុង​បណ្តឹង​កុំអោយ​បញ្ចូល​អាជីវករ​ថ្មី​ចំនួន​៦​នាក់ បន្ថែម​មកលើ​ចំនួន​អាជីវ​ករចាស់ ដែលមាន​១២​នាក់​ទៅហើយ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិនអោយ​ជួប​។ បងប្អូន​អាជីវករ​លើកឡើងថា តើ​ទុកអោយ​អា​ជីរ​ករចាស់ និង​អាជីវករ​ថ្មី​កាប់​គ្នា​ស្លាប់​ពេញ​កន្លែង​ទីសត្តឃាត​ទើប​ដោះស្រាយ ឬ​យ៉ាងណា​។ តែ​ពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា វា​ជា​ការល្អ​បើ​មាន​អាជីវករ​ថ្មី​បន្ថែម​ធ្វើ​ឲ្យ​សាច់ជ្រូក​ចុះថោក​។​

​បងប្អូន​អាជីវករ​កាប់​ជ្រូក​ចាស់​បានបញ្ជាក់​អោយដឹងថា​៖ កន្លងមក​ជាង​១០​ឆ្នាំ​មកហើយ នៅក្នុង​ទី​សត្ត ឃាត ក្រុង​កំពង់ឆ្នាំង​មាន​អ្នកកាប់ជ្រូក​តែ​១២​នាក់​ប៉ុណ្ណោះ​ផ្គត់ផ្គង់​លក់ដូរ​ក្នុង​ផ្សារលើ ផ្សារ​ក្រោម​ក្នុង​ក្រុង កំពង់ឆ្នាំង​។ នៅក្នុង​មុ​របរ​នេះ​អ្នកទទួលយក​សាច់ជ្រូក​ជាច្រើន​នាក់​លក់ មិន​ដាច់ និង​បាន​ជំពាក់​លុយ អ្នក កាប់​ជ្រូក​ខ្លះ​ពី​១០​លាន​រហូតដល់​២០​លាន​រៀល​។ ទន្ទឹមនឹង​ការលក់​មិន​ដាច់​នេះ បែរជា​នៅក្នុង​ឆ្នាំ​២០១៦​ពេទ្យសត្វ​ខេត្ត បានដាក់​បញ្ចូល​អាជីវករ​ថ្មី​ចំនួន​៦​នាក់​បន្ថែមទៀត​ជា​ថ្នូរ និង​ការយក​ប្រាក់​ពី​៣​ពាន់ ទៅ​៥​ពាន់​ដុល្លា​ដែលជា​អំពើពុករលួយ ទោះបី​រឿងនេះ​អាជីវករ​ចាស់​បាន​ប្តឹង​ជំទាស់​ក៏ដោយ​។

​អាជីវករ ចាស់​ម្នាក់​បានអោយដឹង​ថា កាលពី​ជាង​១០​ឆ្នាំ​មុនពេល​គាត់​សុំចូល​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត នេះ​ក៏ត្រូវ បាន គេ​យកលុយ​អស់​៤៥០០​ដុល្លា​ផងដែរ ទើបបាន​សិទ្ធ​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត​មួយ​នេះ​ដល់ បច្ចុប្បន្ន​។ ពួកគាត់​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះមក​ស៊ើបអង្កេត​ក្នុង​រឿងនេះ​ផង ព្រោះ ពួកគាត់ ដឹង ថាបើ​គ្មាន​លុយរាប់​ពាន់​ដុល្លា​អោយគេ​គឺ​ពិតជា​មិនបាន​ចូល​ប្រកបមុខរបរ​កាប់​ជ្រូក​នេះឡើយ​។​

រឿងនេះ​បងប្អូន​អាជីវករ​ចាស់​បានដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ សុំ​មិនអោយ​បញ្ចូល​អាជីវករ​ថ្មី ហើយ​ក្រសួង​បានចេញ​ដីការ​អម​មួយ​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ អោយ​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល និង​មន្ទីរ​កសិកម្ម​ខេត្ត​ផ្តល់យោបល់​ជា​បន្ទាប់​ដើម្បី ដោះស្រាយ​បណ្តឹង​នេះ ប៉ុន្តែ​មកដល់ពេលនេះ​មាន​រយះពេល​១០​ថ្ងៃ​ហើយ​មិនឃើញ​អ្នកណា ដោះស្រាយ ឡើយ​។ ពួកគាត់​ព្រួយបារម្ភ​ថា បើ​ក្រសួងកសិកម្ម​មិនឆាប់​ចុះមក​ដោះស្រាយ​ទេនោះ ថ្ងៃ​ណាមួយ​អាជីវ ករ ចាស់ និង​អាជីវករ​ថ្មី​ពិតជា​កាប់​ចាក់​គ្នា​ស្លាប់​ពេញទី​សត្តឃាត​ជាមិនខាន​ឡើយ ព្រោះតែ​ការ​ដឺ​ដង ដណ្តើម​ម៉ូយ​គ្នា និង​ការ​ដេញជើង​គ្នា​បញ្ចុះ​ថ្លៃ​សាច់ជ្រូក​ហើយ​ពេលនោះ​តើ​អ្នកណាខ្លះ​នឹង​ទទួល ខុស ត្រូវ​។​

ទាក់ទង​និង​រឿន​នេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​០៤ ខែកុម្ភៈ នេះ​បាន​បញ្ជាក់ប្រាប់​ក្រុមអ្នកកាសែត​ដឹងថា​៖​មូលហេតុ​ដែល​លោក​មិនអោយ​អាជីវ​ករចាស់​ជួប​នេះ ព្រោះ​អាជីវករ​ចាស់​បាន​ប្តឹងទៅ​ក្រសួង​ហួស​សមត្ថកិច្ច​លោក ហើយ​លោក​ក៏​មិនទាន់​ទទួលបាន​ដីការ​អមពី​ក្រសួង​អោយ​ដោះស្រាយ​បែបណា​នៅឡើយ​។ ម្យ៉ាងទៀត​ក្នុងការ​បញ្ចូល​អាជីវករ​ថ្មី នៅក្នុង​អនុ​ក្រិ​ត្យ​លេខ​១០៨ និង​ប្រកាស​ក្រសួង​លេខ​២២៦​ទាក់ទង​និង​ការធ្វើ​អាជីវកម្ម​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត​មិនបាន​ហាមឃាត់​ឬ​កំ ណ​ត់ ថា​មិនអោយ​បញ្ចូល​អាជីវករ​ថ្មី​នោះឡើយ គឺ​មុខរបរ​នេះ​អ្នកណា​ក៏​អាច​ធ្វើបាន​ដោយ​តម្រូវអោយ​បង់​បង់ប្រាក់​៨​ម៉ឺន​រៀល​សុំច្បាប់​ចូលធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ ព្រោះ​ជាទី​ផ្សារសេរី​ហើយ​កាលណា​មាន​អ្នករក​ច្រើន​គឺមាន​ការ​ប្រ​កួង​ប្រជែង​គ្នា តម្លៃ​សាច់ជ្រូក​អាច​និង​ចុះថោក​តម្រូវ​ចិត្ត​ប្រជាពលរដ្ឋ​។​

​ដោយឡែក​ទាក់ទង និង​ការចោទប្រកាន់ថា លោក ពេទ្យសត្វ និង​អាជ្ញាធរខេត្ត​យកប្រាក់​ពី​អា​ជី វក​ថ្មី​ពី​៣​ពាន់​ទៅ​៥​ពាន់​ដុល្លា​នោះ លោក​សូម​បដិសេធ​ទាំងស្រុង​ព្រោះ​មិនមែនជា​ការពិត​នោះទេ​។ ចំណែក​រឿងនេះ​លោក​ក៏បាន​សំណូមពរ​ទៅ​នាយកដ្ឋាន​បសុព្យាបាល​សូម​ឆាប់​ចុះមក​ដោះស្រាយ​ផងដែរ​នៅក្នុង​សប្តាហ៍​ក្រោយនេះ​៕ រិ​ទ្ធិ ជ័យ

KA-01-02-2015-01 KA-05-02-2016-02 KA-05-02-2016-03