ខៀវ សាន​សា​ណា ទិញ​ខុនដូ​ D’seaview ក្បែរ​ឆ្នេរ​សមុទ្រ

ខៀវ សាន​សា​ណា ទិញ​ខុនដូ​ D’seaview ក្បែរ​ឆ្នេរ​សមុទ្រ

ខុនដូ​ D’seaview​ របស់​ក្រុមហ៊ុន​ Camhomes​ ដែល​ទើបតែ​សម្ពោធ​នៅ​ខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​កក់​របស់​អតិថិជន​ជា​ង​១០០០​នាក់​ ដែល​ចាប់​អារម្មណ៍​លើ​ការ​អភិវឌ្ឍ​របស់​គម្រោង​នេះ ក្នុង​នោះ​ក៏​មាន​ពិធីការនី​ល្បី​ឈ្មោះ​ម្នាក់​ផង​ដែរ គឺ​អ្នកនាង ខៀវ សាន​សា​ណា។

 

ខៀវ សាន​សា​ណា បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ទិញ​ខុនដូ D’seaview កាល​ពី​ខែ​មុន។ អ្វី​ដែល​ទាក់​ទាញ​ខ្ញុំ​នោះ ​គឺ​ខុនដូ ​D’seaview​ ត្រូវ​បាន​សាងសង់​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ដែល​អាច​ឲ្យ​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ទៅ​សម្រាក​លំហែកាយ​ និង​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​យ៉ាង​ងាយ​ស្រួល​។ ម្យ៉ាង​ទៀត​ នៅ​ពេល​ខ្ញុំ​មាន​ខុនដូ​ផ្ទាល់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ ខ្ញុំ​មិន​ចាំ​បាច់​ខ្វាយខ្វល់​រឿង​រក​សណ្ឋាគារ​ស្នាក់នៅ​ទេ​»​។

 

ខៀវ សាន​សា​ណា ទិញ​ខុនដូ​ D’seaview ក្បែរ​ឆ្នេរ​សមុទ្រ

 

ពិធីករ​កូន​ពីរ​រូប​នេះ​បាន​បន្តថា​៖ «​វា​ជា​ទីកន្លែង​មួយ​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​វិនិយោគ​ទុន ត្បិត​ថា ខ្ញុំ​អាច​ជួល​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​។ ឥលូវ​នេះ​ប្រទេស​សមាជិក​របស់​សមាគម​ASEAN​ បាន​ធ្វើ​សមាហរណកម្ម​ជាមួយគ្នា​ហើយ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​ជនបរទេស​មក​ស្នាក់​នៅ ​និង​ធ្វើការ​នៅ​ទីនេះ​ច្រើន​។​ ពេល​នោះ​តម្រូវ​ការ​នៃ​ការ​ស្នាក់នៅ​ក៏​មាន​ច្រើន​ដែរ​។ អ៊ីចឹង​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ដែល​មាន​ខុន​ដូ​នៅ​ទីនោះ​»​។

 

D’Seaview ត្រូវ​បាន​រចនា​ឡើង​ឲ្យ​មាន​ពន្លឺ​ និង​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ ព្រម​ទាំង​អាច​គយគន់​ទេសភាព​ជុំវិញ និង​ផ្ទៃ​សមុទ្រ​យ៉ាង​ធំ​ល្វឹងល្វើយ​។ គ្រប់​បន្ទប់​ទាំងអស់​សុទ្ធ​តែ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ឬ​ទិស​និរតី​។ ការ​សាងសង់​ខុនដូ​នេះ​នឹង​រួចរាល់​អស់​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត​។​

 

ខៀវ សាន​សា​ណា ទិញ​ខុនដូ​ D’seaview ក្បែរ​ឆ្នេរ​សមុទ្រ

 

D’Seaview មាន​ទីតាំង​នៅ​ភូមិ ១ សង្កាត់​លេខ​៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ បើ​ចាប់​អារម្មណ៍​ចំពោះ D’Seaview លោក​អ្នក​អាច​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ ​Showroom​ អគារ​កាណាឌីយ៉ា​ជាន់​ទី​៣ និង​អាច​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន។ សូម​ទាក់​ទង​មក​កាន់​លេខ 023 985 828 / 097 768 9090 ឬ​​វិបសាយ ​www.mycamhomes.com ៕

 

At Camhomes, we believe quality housing should not cost a fortune. Our Prime Apartments will be built around a vast garden space containing a playground for children and plenty of room for residents to relax or play sports – a tranquil green haven in the heart of the city. Special best deal for Cambodian citizen – 50% subsidy!!!#HappyFamily #DreamHouse #D’Seaview #SHV #Sea_Sand_Beach

Posted by Camhomes on Saturday, December 19, 2015

 

អត្ថបទ៖ ពាណិជ្ជកម្ម