ចង់ស្អាត គ្មានមុន គ្មានក្លិនខ្លួន កុំភ្លេចក្រូចឆ្មាឲ្យសោះ

យើងទាំងអស់គ្នាប្រើក្រូចឆ្មាសម្រាប់ផ្សំនៅក្នុងអាហារ ដើម្បីបង្កើនរសជាតិ ឬធ្វើជាឱសថព្យាបាលបញ្ហាជាច្រើន ប៉ុន្តែយើងក៏អាចប្រើវា ដើម្បីរក្សាសម្រស់ផងដែរ។ ក្រូចឆ្មាជួយឲ្យស្បែក និងសក់ភ្លឺថ្លា ហើយវាក៏ជាឱសថសម្លាប់មេរោគ និងរឹតបណ្តឹងស្បែកផងដែរ។
 
ចង់ស្អាត គ្មានមុន គ្មានក្លិនខ្លួន កុំភ្លេចក្រូចឆ្មាឲ្យសោះ 
ខាងក្រោមនេះជាវិធីសាស្ត្រ ៧យ៉ាងដែលអ្នកអាចប្រើក្រូចឆ្មា ដើម្បីរក្សាសម្រស់៖
១. ក្រូចឆ្មាផ្តល់ជាតិទឹកដល់បបូរមាត់
មានកត្តា និងផលិតផលជាច្រើនដែលធ្វើឲ្យបបូរមាត់របស់អ្នកស្ងួត។ មុនចូលគេង លាបទឹកក្រូចឆ្មាបន្តិចលើបបូរមាត់របស់អ្នក។ បបូរមាត់របស់អ្នកនឹងមានជាតិទឹក។
២. លាបទឹកក្រូចឆ្មាលើក្លៀក
ក្រូចឆ្មានឹងជួយកម្ចាត់ស្បែកខ្មៅលើក្លៀក និងបំបាត់ក្លិនក្លៀកផងដែរ។ តួនាទីជាតិស៊ីទ្រិចរបស់ក្រូចឆ្មាគឺ ជួយកម្ចាត់បាក់តេរីដែលបណ្តាលឲ្យធុំក្លិនមិនល្អ។ លាយទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំ, ស្រូវសាលី ហើយលាបលើក្លៀករបស់អ្នក។ រង់ចាំរយៈពេល ១ម៉ោង សូមលាងជម្រះចេញ។
៣. កម្ចាត់មុនក្បាលខ្មៅ
ក្រូចឆ្មាអាចជួយសម្អាតស្បែក និងកម្ចាត់ជាតិពុល ប្រឆាំងនឹងមុនក្បាលខ្មៅ។ ញីក្រូចឆ្មាលើស្បែក និងរង់ចាំរយៈពេល ១០នាទី ត្រូវប្រាកដថា អ្នកមិនត្រូវនឹងកម្តៅថ្ងៃក្នុងពេលកំពុងព្យាបាល ព្រោះវាអាចធ្វើឲ្យមានស្នាមជាំ។ ដោយសារក្រូចឆ្មាមានផ្ទុកនូវសារធាតុកម្ចាត់បាក់តេរី និងជួយរឹតបណ្តឹងស្បែក ដូច្នេះវាអាចជួយឲ្យស្បែកស្អាត និងកម្ចាត់ជាតិខ្លាញ់។
៤. ក្រូចឆ្មាជួយថែរក្សាស្បែក
ក្រូចឆ្មាមានអត្ថប្រយោជន៏បំផុតសម្រាប់អ្នកមានស្បែកសម្បូរជាតិខ្លាញ់ច្រើន។ មុនចូលគេង ច្របាច់ក្រូចឆ្មា ១ផ្លែ ហើយប្រើដាក់ចូលស្ព្រាយបាញ់ ឬប្រើក្រណាត់ជ្រលក់ទឹកក្រូចឆ្មា រួចជូតផ្ទៃមុខរបស់អ្នក។ រក្សាវាទុករយៈពេលពេញមួយយប់ ព្រោះខ្លួនអ្នកមិនបានត្រូវនឹងកម្តៅថ្ងៃ។
៥. ប្រើក្រូចឆ្មាដើម្បីពង្រឹងក្រចក និងធ្វើឲ្យក្រចកស
ក្រូចឆ្មាអាចជួយពង្រឹងក្រចករបស់អ្នកឲ្យរឹងមាំ ហើយអាចជួយកម្ចាត់ស្លាកស្នាមលើក្រចកផងដែរ។
លាយទឹកក្រូចឆ្មា ២ស្លាបព្រាបាយជាមួយប្រេងអូលីវ ហើយលាបលើក្រចករបស់អ្នក។
៦. ប្រើក្រូចឆ្មាដើម្បីបំបាត់ស្លាកស្នាម
លាបទឹកក្រូចឆ្មាលើតំបន់មានស្លាកស្នាម និងរង់ចាំរយៈពេល ១៥នាទី រួចលាងសម្អាតចេញ។
នេះជាវិធីកម្ចាត់ស្លាកស្នាមយ៉ាងមានប្រសិទ្ធិភាពបំផុត។ ពេលវេលាព្យាបាលដ៏ល្អបំផុតគឺ នៅពេលយប់ ព្រោះវាមិនត្រូវនឹងកម្តៅព្រះអាទិត្យដែលអាចបណ្តាលឲ្យមានប្រតិកម្ម។
៧. ប្រើក្រូចឆ្មាដើម្បីធ្វើឲ្យសក់របស់អ្នកភ្លឺរលោង
ក្រូចឆ្មាមានប្រសិទ្ធិភាពបំផុតចំពោះសរសៃសក់។ លាបទឹកក្រូចឆ្មា ហើយទុកឲ្យវាត្រូវនឹងកម្តៅថ្ងៃ, សរសៃសក់របស់អ្នកភ្លឺរលោងជាងពេលមុនៗ។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អប្រសើរ គួរអនុវត្តវិធីនេះឲ្យបានម្តង ក្នុង ១សប្តាហ៏៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់ស្អាត គ្មានមុន គ្មានក្លិនខ្លួន កុំភ្លេចក្រូចឆ្មាឲ្យសោះ
    • ចង់ស្អាត គ្មានមុន គ្មានក្លិនខ្លួន កុំភ្លេចក្រូចឆ្មាឲ្យសោះ已关闭评论
    • 10 views
    • Hide Sidebar
      A+
    Publish on:2016/02/05  Category:សុខភាព