អាថ៌​កំបាំង​រឿង​ Google​ ហ៊ាន​ទិញ​ Youtube​ ក្នុង​តម្លៃ​ជិត​២.០០០​លាន​ដុល្លារ​ ព្រោះតែ​ Video​ Clip​ ដ៏​ទាក់ទាញ​មួយ​ត្រូវ​បាន​បកស្រាយ​ (​មាន​វី​ដេ​អូ​)

​អាថ៌​កំបាំង​រឿង​ក្រុមហ៊ុន​ Google​ Inc.​ ហ៊ាន​ទិញ​ក្រុមហ៊ុន​ Youtube​ Inc.​ ក្នុង​តម្លៃ​រហូត​ដល់​ជិត​២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ព្រោះតែ​ Video​ Clip​ មួយ​បង្ហោះ​ក្នុង​ Youtube​ ដ៏​ទាក់ទាញ​ ត្រូវ​បាន​បកស្រាយ​ជា​ផ្លូវការ​ ដោយ​អ្នកស្រី​ Sunsan​ Wojciki​ ដែល​ជា​ CEO​ របស់​ក្រុមហ៊ុន​ Youtube​ កាលពី​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០០៤​ ពោល​គឺ​ជាង​១​ទសវត្សរ៍​កន្លង​ទៅ​ ។​

Clip​ Video​ ដ៏​ទាក់ទាញ​របស់​ Youtube​ ដែល​ធ្វើ​ឲ្យ​ Google​ ហ៊ាន​ចំណាយ​លុយ​ចំនួន​១,៦៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ទិញ​យក​នោះ​ គឺជា​ Clip​ សកម្មភាព​របស់​យុវជន​ចិន​ចំនួន​២​នាក់​កំពុង​ច្រៀង​ត្រាប់​តាម​បទ​ "As​ Long​ As​ You​ Love​ Me"​ របស់​ក្រុម​តន្ត្រី​ Backstreet​ Boys​ ដែល​ផ្ទៃមុខ​របស់​ពួក​គេ​បាន​រំលេច​ចេញ​នូវ​មនោសញ្ចេតនា​តាម​បទ​ភ្លេង​យ៉ាង​រស់​រវើក​ និង​គួរ​ឲ្យ​ជក់ចិត្ត​ ។​ បន្ទាប់​ពី​បាន​ទស្សនា​ Video​ Clip​ ដ៏​ទាក់ទាញ​នេះ​រួច​ហើយ​ បាន​ធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​ផ្នែក​ Video​ របស់​ Google​ ចាប់អារម្មណ៍​ថា​ "​មនុស្ស​ទាំងអស់​លើ​ពិភពលោក​ សុទ្ធតែ​អាច​ច្នៃប្រឌិត​ឡើង​នូវ​ខ្លឹមសារ​ ។​ គេ​ពុំ​ត្រូវការ​មាន​ Studio​ អ្វី​ទាំងអស់​ !​ "​ ។​

​ចំណុច​នៃ​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ទៅ​លើ​ Video​ Clip​ របស់​ Youtue​ នេះ​ហើយ​ ទើប​រយៈពេល​៦​ខែ​ក្រោយ​ដែល​ Video​ Clip​ ត្រូវ​បាន​បង្ហោះ​ក្នុង​ Youtube​ ធ្វើ​ឲ្យ​ Google​ ហ៊ាន​ចំណាយ​ប្រាក់​រហូត​ដល់​១,៦៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ទិញ​យក​ក្រុមហ៊ុន​គេហទំព័រ​ចែករំលែក​វី​ដេ​អូ​ Youtube​ ទល់​បច្ចុប្បន្ន​ ៕​

Related