នគរបាល​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន ប្រុស​ស្រី​៤​នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ: កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយគ្រឿងញៀន ឃាត់ខ្លួន​ប្រុស​ស្រី​៤​នាក់ និង​ថ្នាំញៀន​មួយចំនួនធំ​។ ដែលហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ជាង​៩​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភ​: ឆ្នាំ២០១៦​នៅ​ចំណុច​សំណង់​មិនទាន់​រៀបរយ​ស្ថិតនៅ​ក្រុមទី ៨ ភូមិ ព្រែក​តា​គង់ ៣សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​ដកហូត​ថ្នាំ​ក្រាម​ស​ថ្លា​២​កញ្ចប់​ធំ និង​២៩​កញ្ចប់តូច និង​ថ្នាំ​ពណ៌​ផ្កាឈូក​១៨៥​គ្រាប់​ម៉ាក​WY​លុយ​ខ្មែរ​៤,៣២៧០០០​រៀល និងលុយ​ដុល្លា​៣៤៧ និង​ជ​ញ្ចើ​ង​សំរាប់​ថ្លឹង​១ អាយ​ផេ​ត​២ ទូរស័ព្ទ​សរុប​៤​គ្រឿង លេបថប​១ និង​ម៉ូតូ ហុងដា ​សេ​១២៥ ស៊េរី ឆ្នាំ​២០១៦​ពណ៌​ខ្មៅ ។​
 
​ប​ច្ច​ប្បន្ន​ជនសង្ស័យ​បាន​កំពុងធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និតិ​វិធី​៕​R

នគរបាល​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន ប្រុស​ស្រី​៤​នាក់ ករណី​គ្រឿងញៀន