លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បញ្ជា​ឲ្យ​រក​មេធាវី​ការពារ​ក្តី​ដល់​អាជីវករ​ខ្មែរ​២​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ក្រោយ​ផ្ទុះ​អំពើហិង្សា​

ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង បានបញ្ជា​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ រក​មេធាវី​ការពារក្តី​ជូន​ដល់​អាជីវករ​ខ្មែរ​ចំ នួន​ពីរ​នាក់​ក្រោយពី​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹងប៉ូលិស​ថៃ​នៅ​ផ្សារ​រ៉ុង​ក្លឿ​កាលពី​ថ្ងៃទី​៣​កន្លងទៅ​បន្ទាប់ពី​ភាគី​ថៃ​ចុះ​ចាប់ទំនិញ​ក្លែង​ម៉ាក់​នោះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ដែល​បានចេញ​នៅ​ថ្ងៃទី​៥ខែមករា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣​កន្លងទៅនេះ​មានការ​ប៉ះទង្គិច​គ្នាមួយ​ប្រាវ​រវាង​ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ជាមួយ​ក្រុមសើ​ប​អង្កេត​ពិសេស​ថៃ​មកពី​ទីក្រុង​បាងកក ដែល​ចុះមក​ត្រួតពិនិត្យ​កម្មសិទ្ធិបញ្ញាលើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ​ហើយ​ក្នុងការ​ប្រតិបត្តិ​របស់​ថៃ​នោះ​ក្រុមអាជីវករខ្មែរ​បានកើត​មានការ​វាយតប់ និង​គប់​ដំ​ថ្ម​ទៅ លើ​នគរបាល​ថៃ នាំ​ឲ្យខូចខាត​រថយន្ត​នគរបាល​អស់​ចំនួន ២​គ្រឿង​។​

​សេចក្តីជូនដំណឹង​បាន​បន្តទៀតថា ក្រោយពី​ការផ្ទុះ​ហិង្សា​ភ្លាមៗ​ក្រុមអាជីវករ​យ៉ាងតិចចំនួន​ពីរ​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​និង​កំពុង​ស្វែងរក​ការចាប់ខ្លួនអាជីវករ​ខ្មែរ​មួយចំនួនទៀត​ផងដែរ​។

​សេចក្តីជូនដំណឹង​ដដែល​បាន​បន្តទៀតថា នគរបាល​ថៃ​បាន​ចាប់​អាជីវករ​ខ្មែរ ២ នាក់ដែល​គេ​ថតរូប​ភាព បាន​ក្នុង​វីដេអូ​របស់​នគរបាល ហើយ​ក្រោយ​មួយថ្ងៃ​នៃការចាប់ខ្លួន​អ្នក​ទាំងពីរ​ត្រូវបាន​តុលាការ​ថៃ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៣​ខែ។ តែ​យ៉ាងណាក្តី​ប្រមុខ​ការទូត​កម្ពុជា បាន​ណែនាំ​បន្ទាន់​ភ្លាម​ឲ្យ​ឯកអគ្គរាជទូត និងអគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ រក​មេធាវី​ដើម្បី​ការពារ​ដល់​ពួកគេ​ទោះជាក្នុងករណី​ណាក៏ដោយ ដូច​អ្វីដែល​ធ្លាប់​បានធ្វើ​កន្លងមក​។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​៣​កន្លងទៅ​អាជីវករ​ខ្មែរ​លក់​នៅ​ផ្សារ​រ៉ុង​ក្លឿ បាន​ប៉ះទង្គិចគ្នា​មួយ​ដង្ហើមចង្រិត​ជាមួយ​សមត្ថកិច្ច​និង​ជន​ស៊ីវិល​ថៃ​មួយក្រុម ខណៈ​ភាគី​ថៃបាន​ចុះ​ចាប់​ទំនិញ​អាជីវករ​ខ្មែរ ២​ទៅ​៣​តូប​ដែល​ថៃ​អះអាងថា​ក្លែង​ម៉ាក់ តែ​ត្រូវបានក្រុមអាជីវករ រារាំង​និង​វាយ​រថយន្ត​០២​គ្រឿង បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខ្ទេចដើម្បី​ដណ្ដើមយក​ទំនិញ​របស់ខ្លួន​មកវិញ​។ បន្ទាប់ពី​ប៉ះទង្គិច​គ្នា​នោះអាជ្ញាធរ​ថៃបាន​ចាប់ខ្លួន​អាជីវករ​ចំនួន​ពីរ​នាក់​ហើយ​រហូតមក​ដល់ពេលនេះ​ក្រុមអាជីវករទាំងពីរ​នាក់​នោះ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​បី​ខែ​។ តែ​យ៉ាងណាក្តីរាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងការបរទេស​បាន​ណែនាំ​ឲ្យ​អគ្គកុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ស្រះកែវ​ស្វែងរក​មេធាវី​សម្រាប់​ការពារ​ក្តី​ជូន​ដល់​ពួកគេ​មិនថា​ករណី​ណា​នោះឡើយ​៕​R

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បញ្ជា​ឲ្យ​រក​មេធាវី​ការពារ​ក្តី​ដល់​អាជីវករ​ខ្មែរ​២​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ក្រោយ​ផ្ទុះ​អំពើហិង្សា​

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បញ្ជា​ឲ្យ​រក​មេធាវី​ការពារ​ក្តី​ដល់​អាជីវករ​ខ្មែរ​២​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ក្រោយ​ផ្ទុះ​អំពើហិង្សា​
លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បញ្ជា​ឲ្យ​រក​មេធាវី​ការពារ​ក្តី​ដល់​អាជីវករ​ខ្មែរ​២​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ក្រោយ​ផ្ទុះ​អំពើហិង្សា​