ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ដា​វី​ដ កា​មី​រ៉ូ​ន ប្រកាស​ថា បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ សន្យា​ផ្តល់​ប្រាក់​១០​ពាន់​លាន​ដុល្លារ ជា​ជំនួយ​ដល់​ពលរដ្ឋ​ស៊ី​រី​ដែល​រង​ការ​ប៉ះពាល់​ដោយ​សង្គ្រាម ។

លោក​ថ្លែង​ថា ទឹកប្រាក់​ទាំងនេះ​នឹង​ជួយ​ផ្តល់​ដល់​មនុស្ស​ជា​ច្រើន​លាន​នាក់​នូវ​ស្បៀង​ដែល​នឹង​ជួយ​សង្គ្រោះ​ជីវិត ជួយ​ខាង​ការ​ព្យាបាល​ជំងឺ ព្រមទាំង​ផ្តល់​ជម្រក ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បន្ត​ថា ការងារ​រាប់​លាន ព្រមទាំង​បណ្តា​សាលារៀន​ក៏​នឹង​ត្រូវ​បង្កើត​ផង​ដែរ សម្រាប់​ពួក​ជនភៀសខ្លួន​ក្នុង​បណ្តា​ប្រទេស​ជាប់​ជិតខាង​ស៊ី​រី ។

ចំណែក​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR រួម​ជាមួយ​អឌ្ឍ​ច័ន្ទ​ក្រហម អា​រ៉ាប់ ស៊ី​រី SARC កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់ទី​ក្រុង​តូច​មួយ​នៅ​ជិត​ទីក្រុង​ដា​ម៉ាស់ ដែល​នៅ​ឯកោ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ ៕