ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ជនជាតិ​កូរ៉េ​២៣​នាក់ បាន​ត្រូវ​កង​កម្លាំង​​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យ​កា​រលោក​ព្រះរាជអាជ្ញា​រង សៀង សុខ ធ្វើការ​ឃាត់ខ្លួន សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត​តាម​ប្រ​ព័​ន្ឋ​អ៊ីនធឺណិត (Internet) ។

ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ នៅ​ក្នុងភូមិ​គ្រឹះ ទល់មុខ​វត្ត​សំរោង​អណ្តែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​ដដែល​នេះ សមត្ថកិច្ច​ចម្រុះ​នៅ​តែ​បន្ត​ឆែកឆេរ​នៅ​ឡើយ ៕