ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី​០៥ កុម្ភៈ ២០១៦ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួនបុរស​ជា​ឪពុក​​មាន​ចិត្ត​​​​តិរច្ឆាន​ម្នាក់ ​​ដែល​​តែង​​តែ​ចាប់​​​កូន​ស្រី​បង្កើត​​របស់ខ្លួ​ន​២នាក់​រំលោភ​​​ជា​ច្រើន​លើកនៅក្នុងផ្ទះ​​ ឱ្យតែ​ឈ្លោះ​គ្នា​ជាមួយប្រពន្ធរួច ។

ប្រភពឱ្យ​ដឹងថា ​ជន​សង្ស័យ​ខាងលើ​ឈ្មោះ​ឌី គំនិត អាយុ​៣៦​ឆ្នាំ ជា​អ្នកបើក​រថយន្ត​ដឹក​កម្មករ​រោងចក្រ មាន​ប្រពន្ធ និង​កូន​ស្រី២​នាក់​​ ម្នាក់​អាយុ​១៤​ឆ្នាំ (រំលោភ​​២ដង) និង​ម្នាក់ទៀត​អាយុ​៩​ឆ្នាំ (រំលោភ​៣ដង) ។

​ប្រភពបន្តថា ការ​​បែក​ធ្លាយ​រឿង​រំលោភ​​​នេះ ​គឺ​បន្ទាប់​ពី​​​កូនស្រី​​​​បង​​បាន​​រត់ទៅយំ​នៅ​ផ្ទះ​អ៊ំ ហើ​យ​ត្រូវ​អ៊ំសួរនាំ​ តែ​ដំបូង​នាង​មិន​ព្រម​និយាយ​​អ្វី​​ទេព្រោះថា ខ្លាចឪពុក​សម្លាប់ចោល ។ តែទោះ​ជា​យ៉ាង​ណា ត្រូវអ៊ំជជីកសួរ​​រហូតដល់​​នាងរៀបរាប់​ប្រាប់​តាម​​ដំណើរ​រឿង ​ទើប​​រត់​​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួនបុរសជាឪពុក​រូបនេះ​ភ្លាមៗ ។

គួរបញ្ជាក់ថា ជន​ខាង​លើនេះ គឺ​តែងតែ​បង្ក​ហិង្សា​​នៅ​ខាងក្រៅ និង​នៅ​ក្នុងក្រុម​​គ្រួសារ​​​​ជារៀង​រាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ គឺនៅ​ថ្ងៃទី​០២ កុម្ភៈ ២០១៦ ​បុរសរូបនេះ​ បាន​ចាប់ប្រពន្ធ​វាយធ្វើបាបទៀត​ ហើយត្រូវប្រពន្ធរត់ទៅ​ដេកនៅ​ផ្ទះ​បងប្អូន សល់តែកូន​ស្រី​​បង​នៅផ្ទះ​ម្នាក់​ឯង ហើយ​ក៏ត្រូវឪពុក​រូបនេះ ​ចាប់រំលោភតែម្តង ។ ​