លោក អូបាម៉ា ស្នើដល់ក្រុមហ៊ុនប្រេង ទាំងឡាយឲ្យបង់ពន្ធ ក្នុង១បារ៉ែល១០ដុល្លារ

វ៉ាស៊ីនតោន៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានស្នើដល់ក្រុមហ៊ុន ប្រេងទាំងឡាយ ឲ្យបង់ពន្ធលើប្រេង ដោយក្នុង១បារ៉ែល១០ដុល្លារសហរដ្ឋអាម៉េរិក ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា ប្រភពព័ត៌មានចេញ ពីសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោកប្រធានាធបិតីសហរដ្ឋអាម៉េរិក នឹងតម្រូវឲ្យក្រុមហ៊ុនប្រេង ទាំងឡាយចូលរួមបង់ពន្ធ ដោយក្នុង១បារ៉ែល១០ដុល្លារ ហើយថវិកានេះនឹងត្រូវចាប់ផ្តើម ប្រមូលនៅសប្តាហ៍ ក្រោយ សម្រាប់យកទៅជួយដល់ប្រព័ន្ធដឹកជញ្ជូន មានស្ថិរភាព ។

នៅក្នុងមហាសន្និបាតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅឯសេតវិមាន លោក បារ៉ាក់ អូបាម៉ា បានស្នើឲ្យមានការ បង់ពន្ធលើប្រេង ។

គម្រោងការរបស់លោកអូបាម៉ា "នឹងបង្កើនការវិនិយោគទុនអាម៉េរិកាំង ដោយចង់បានហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ស្អាតឲ្យបាន៥០ភាគរយ ខណៈដែលការកែទម្រង់ថ្មីលើការវិនិយោគទុន យើងបានចូលរួមកាត់ បន្ថយការប្រើប្រាស់សារធាតុកាបូនកខ្វក់ កាត់បន្ថយការប្រើប្រាស់ប្រេង និងបង្កើតនូវការងារថ្មី" ៕

  • លោក អូបាម៉ា ស្នើដល់ក្រុមហ៊ុនប្រេង ទាំងឡាយឲ្យបង់ពន្ធ ក្នុង១បារ៉ែល១០ដុល្លារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:​អន្តរជាតិ