ស្លាប់ ២ នាក់​ ដោយសាររថយន្ត​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​​

Doliprane TVC

ភ្នំពេញ : យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក MSX ជិះ​ឌុប​គ្នា​ឆ្លងផ្លូវ ក៏ត្រូវ​បាន​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​ពូ​វ៉េង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​អូស​ប្រមាណ​ជា ២០ ម៉ែត្រ កាលពី​វេលា​ម៉ោង ៧ និង ៥០ នាទី​យប់​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ។​

ស្លាប់ ២ នាក់​ ដោយសាររថយន្ត​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនបង្ក​ឈ្មោះ សៀង វេ​ង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ជនរងគ្រោះ​ទី ១ ឈ្មោះ ស្រឿ​ន សារ៉ាត់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ទី ២ ឈ្មោះ សាន់ តុ ភេទ​ប្រុស អាយុ ២២ ឆ្នាំ អ្នក​ទាំង ២ មានមុខរ​បរជា​កម្ម​សំណង់ បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​បុរី​ឌឹ​មេគង្គ​រ៉ូយ៉ាល់ ក្បែរ​កន្លែងកើតហេតុ ។​

ស្លាប់ ២ នាក់​ ដោយសាររថយន្ត​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​យុវជន ២ នាក់ ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-3876 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ពី​ជើង​ទៅ​ត្បូង ដោយបាន​ជិះ​ឆ្លងផ្លូវ​ពីឆ្វេង​ទៅ​ស្តាំ​ដៃ​ទៅ​ផ្លូវ​ម្ខាង​ទៀត ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​ពូ​វ៉េង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9188 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ទិសដៅ​ស្របគ្នា បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​អូស​ម៉ូតូ​ប្រមាណ​ជា ២០ ម៉ែត្រ បណ្តាលឱ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ ។

ស្លាប់ ២ នាក់​ ដោយសាររថយន្ត​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​​

បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ព្យាយាម​ឡើង​រថយន្តក្រុង​គេចខ្លួន​ដោយ​ទុក​រថយន្ត​ចោល តែ​ត្រូវបាន​សមត្ថកិច្ច​ដេញទាន់​ឃាត់​បានមក​វិញ យកទៅ​សួរនាំ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា និង កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

សុខា​