អ្នកនាង ខៀវ សានសាណា ចាប់អារម្មណ៍ខុនដូរ D’seaview នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ពិធីការនីល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា អ្នកនាង ខៀវ  សានសាណា បានចាប់អារម្មណ៍ទៅលើខុនដូរដ៏ប្រណិត D’seaview របស់ក្រុមហ៊ុន Camhomes ដែលទើបតែសម្ពោធនៅខេត្តព្រះសីហនុ ជាមួយនិងអតិថិជនជាច្រើនទៀតបានចាប់អារម្មណ៍លើការអភិវឌ្ឍរបស់គម្រោងនេះ ក្នុងនោះD’seaviewក៏ទទួលបានការកក់ពីអតិថិជនប្រមាណជាង១.០០០នាក់រួចហើយដែរ ។

អ្នកនាង ខៀវ  សានសាណា បានអោយដឹងថា «ខ្ញុំបានទិញខុនដូរ D’seaview កាលពីខែមុន។  អ្វីដែលទាក់ទាញខ្ញុំនោះគឺ ខុនដូរ D’seaview ត្រូវបានសាងសង់នៅក្បែរឆ្នេរសមុទ្រដែល អាច អោយនាងខ្ញុំនិងក្រុមគ្រួសារទៅសំរាកលំហែកាយនិងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃ ឆ្នេរសមុទ្រកម្ពុជាបានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀតនៅពេលដែលខ្ញុំ មានខុនដូរ ផ្ទាល់ ខ្លួននៅតំបន់ទេសចរណ៍មួយនេះ ខ្ញុំមិនចាំបាច់ខ្វាយខ្វល់រឿងរកសណ្ឋាគារស្នាក់នៅទេ»។

អ្នកនាងបន្តថា «វាជាទីកន្លែងមួយដ៏ល្អសម្រាប់ការធ្វើវិនិយោគទន់ត្បិតថា ខ្ញុំអាចជួលអោយភ្ញៀវជាតិ និងអន្តរជាតិ ដែលមកស្នាក់នៅខេត្តព្រះសីហនុ។ ឥលូវនេះប្រទេសសមាជិក របស់សមាគម ASEAN បានធ្វើសមាហរណកម្មជាមួយគ្នាហើយ ដូច្នេះនាងខ្ញុំជឿជាក់ថានិងមានជនបរទេសមកស្នាក់និងធ្វើការនៅទីនេះច្រើន។ ពេលនោះតម្រូវការនៃការស្នាក់នៅក៏មានច្រើនដែរ។ អញ្ចឹងវាគឺជាឱកាសមួយដ៏ល្អសំរាប់ខ្ញុំដែលមានខុនដូរនៅទីនោះ»។

ក្រុមហ៊ុន Camhomesបានឲ្យដឹងថា ខុនដូរD’Seaviewត្រូវបានរចនាឡើងឲ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងអាចគយគន់ទេសភាពជុំវិញ ក៏ដូចជាផ្ទៃសមុទ្រយ៉ាងធំល្វឹងល្វើយ។ គ្រប់បន្ទប់ទាំងអស់សុទ្ធបែរមុខទៅទិសខាងត្បូង ឬ ទិសនិរតី។ ការសាងសង់ខុនដូរនេះនឹងរួចរាល់អស់ក្នុងរយៈពេល២ឆ្នាំទៀត។

សូមជម្រាបថា ខុនដូរD’Seaview មានទីតាំងនៅ ភូមិ១ សង្កាត់លេខ៣ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកអ្នកមានចំណាប់អារម្មណ៍ ចំពោះ D’Seaview អាចមកទស្សនាដោយផ្ទាល់នៅShowroomអគារកាណាឌីយ៉ាជាន់ទី៣ហើយអាចពិភាក្សាជាមួយអ្នកជំនាញដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើន ហើយលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ 023985828 /0977689090 ឬ ក៏ចូលទស្សនា តាមគេហទំព័រ www.mycamhomes.com ដើម្បីដឹងពីព័ត៌មានលម្អិតទាក់ទិននិង D’Seaview ៕

អ្នកនាង ខៀវ  សានសាណា ចាប់អារម្មណ៍ខុនដូរ D’seaview នៅខេត្តព្រះសីហនុ