ពាណិជ្ជករកូរ៉េខាងត្បូង សម្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ក្នុងឱកាសជិតចូល ឆ្នាំថ្មីមកដល់

ភ្នំពេញ៖ គ្រប់គ្នាៗនៃជនជាតិចិន វៀតណាម សើចសប្បាយ និងអំណរសាទរសម្រាប់ការចូលឆ្នាំថ្មីមកដល់នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ។ ប៉ុន្តែសម្រាប់ជនជាតិកូរ៉េខាងត្បូង ដែលចូលឆ្នាំថ្មីដូចគ្នាទៅនឹងជនជាតិទាំងពីរដែរនោះ ហាក់បង្ហាញអារម្មណ៍ស្រងេះស្រងោច និងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន កាលបើគិតដូចពិធីបុណ្យដ៏ធំប្រចាំឆ្នាំ និងក្រោយពីបានទស្សនាខ្សែភាពយន្តឯកសារស្តីពីការបែកបាក់រាប់ទសវត្សរ៍នៃជនជាតិកូរ៉េខាងត្បូងនិងខាងជើង អស់រយៈកាលជិត៦០ឆ្នាំកន្លងមកនេះ។

ខាងលើនេះជាគឺរៀបរាប់របស់ពាណិជ្ជករកូរ៉េខាងត្បូងម្នាក់ ដែលកំពុងធ្វើជំនួយនៅក្នុងប្រទេសកម្ពុជា នាថ្ងៃសុក្រទី ៥ ខែកុម្ភៈ ឆ្នាំ២០១៥។ ពាណិជ្ជករដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឧបត្តិកនាមឲ្យថា “សុបញ្ញា” បានរៀបរាប់ថា ទោះបីជាលោក កើតមិនទាន់សម័យសង្រ្គាម នាទសវត្សរ៍ឆ្នាំ៥០ យ៉ាងណាក្តី ប៉ុន្តែលោកបានដឹងពីអារម្មណ៍នៃការបែកបាក់ ព្រាត់ព្រាស់គ្រួសារពីលោកតា និងលោកយាយរបស់លោក ដែលតែងដំណាលប្រាប់ៗជារឿយៗ។

សុបញ្ញា រៀបរាប់បន្ថែមថា ក្នុងឱកាសជិតបុណ្យចូលឆ្នាំកូរ៉េមកដល់ ដោយសារតែនឹករលឹកស្រុកកំណើត លោកក៏បានមើលវីដេអូឯកសារដែលមានរយៈពេលជិត១០នាទី ស្តីពីការបែកបាក់វិនាសព្រាត់ប្រាសនៃប្រទេសកូរ៉េទាំងពីរ និងការជួបគ្នាឡើងវិញ នៃគ្រួសារជនជាតិកូរ៉េ ទាំងពីរមួយចំនួន។

សុបញ្ញា បានថ្លែងថា លោកមិនចង់និយាយរៀបរាប់វែងឆ្ងាយ ឲ្យអស់ពីទឹកចិត្តខ្លួននោះទេ មានតែជូនមិត្តភក្ត្រកូរ៉េ ដែលនៅកម្ពុជា និងពលរដ្ឋខ្មែរ ទស្សនាខ្សែភាពយន្តនេះ ដើម្បីបង្ហាញពីទឹកចិត្តខ្លួនចំពោះភូមិកំណើតនិងញាតិសន្តាន។

យ៉ាងណាក៏ដោយ សុបញ្ញា ដែលមានបងកូន៣នាក់នៅក្នុងបន្ទុក និងរស់នៅក្នុងប្រទេសកម្ពុជា បានថ្លែងការអំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងជើង ជាពិសេសតាមរយៈស្ថានទូតកូរ៉េខាងជើង ប្រចាំកម្ពុជា ឲ្យបើកចំហបេះដូងសម្រាប់ពលរដ្ឋទាំងពីរ បានឆ្លងព្រំដែនទៅសួរសុខទុក្ខបងប្អូន ញាតិសណ្តានរបស់ពួក ក្នុងបុណ្យចូលឆ្នាំប្រពៃណីកូរ៉េនេះផង៕