អភិបាលរងខណ្ឌចំការមន មួយរូប រងការគំរាមកំហែង ដកតំណែង ខណៈចុះទៅ ហាមឃាត់សំណង់ ខុសច្បាប់ នៅបឹងកេងកង៣

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អភិបាលរងខណ្ឌចំការមន មួយរូប ដែលទទួលខុសត្រូវផ្នែកសំណង់ បានរងការគំរាមកំហែង ដកតំណែង ពីម្ចាស់សំណង់ ខណៈលោកដឹកនាំមន្រ្តីជំនាញចុះទៅហាមឃាត់សំណង់សង់ខុសច្បាប់ នៅក្នុងដីឡូតិ៍លេខ៦១ ផ្លូវេលខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការចុះហាមឃាត់សំណង់នេះ គឺធ្វើជាលើកទីពីរ ហើយបន្ទាប់ពីការចុះទៅហាមឃាត់លើកទីមួយ ម្ចាស់សំណង់មិនព្រមស្តាប់ នៅតាមបន្តធ្វើ មិនគោរពអាជ្ញាធរខណ្ឌ ដោយបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់មកគំរាម។ តួយ៉ាងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អភិបាលរងខណ្ឌចំការមនមួយរូប បានចុះទៅហាមឃាត់សំណង់ បន្ទាប់ពីមន្រ្តីជំនាញ បញ្ជាក់ថា សាងសង់អគារខុសច្បាប់ អនុញ្ញាត គឺសង់ជណ្តើរយន្តដល់របង ខណៈចុះទៅដល់ទីតាំងនោះ ម្ចាស់សំណង់បានទូរស័ព្ទមកគំរាម ថានិងដកតំណែង ប្រសិនសិនបើនៅតែហាមឃាត់ក្នុងការសាងសង់នេះទៀត។

បើតាមប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បានឲ្យដឹងថា លោកអភិបាលរងខណ្ឌចំការមន ដែលចុះទៅអនុវត្តច្បាប់នោះ បានឆ្លើយតបតាមទូរស័ព្ទទៅវិញថា សំណង់នេះគឺត្រូវតែធ្វើការហាមឃាត់ មិនឲ្យបន្តសាងសង់ ទោះបីត្រូវដកតំណែងក៏ដោយ លោកនៅតែប្រកាន់ជំហហាមមិនសាងសង់ ព្រោះជាសំណង់អត់ច្បាប់ ប្រសិនចង់ធ្វើបន្តទៀតលុះត្រាតែដកតំណែងលោកចេញ ក្នុងនាមលោកជាអភិបាលរងខណ្ឌចំការមន ដែលទទួលខុសត្រូវខាងសំណង់នេះ គឺមិនអនុញ្ញាតឲ្យមានសំណង់ខុសច្បាប់នោះទេ៕

អភិបាលរងខណ្ឌចំការមន មួយរូប រងការគំរាមកំហែង ដកតំណែង ខណៈចុះទៅ ហាមឃាត់សំណង់ ខុសច្បាប់ នៅបឹងកេងកង៣

អភិបាលរងខណ្ឌចំការមន មួយរូប រងការគំរាមកំហែង ដកតំណែង ខណៈចុះទៅ ហាមឃាត់សំណង់ ខុសច្បាប់ នៅបឹងកេងកង៣