លោកស្រី ស៊ូ​ជី នៅ​មិន​សុខ​នឹង​តំណែង​ប្រធានាធិបតី

​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ កន្លងទៅ សភា​មី​យ៉ាន់​មា់ បាន​បើក​សម័យប្រជុំ​នីតិកាល​ថ្មី​របស់ខ្លួន​ដោយ​រលូន​។ ទាំង​ប្រធាន និង​អនុប្រធាន នៃ​សភា​ទាំងពីរ​ជាន់ ត្រូវបាន​ជ្រើសរើស​រួច​ជាស្រេច​ហើយ​តាមរយៈ​នៃ​ការ បោះឆ្នោត​ក្នុង​សភា នៅឡើយ​តែ​បេក្ខភាព​ប្រធានាធិបតី​នោះទេ​ដែល​មិនទាន់​ត្រូវបាន​បង្ហាញ​ដែល​បញ្ហា​នេះ កំពុងតែ​បង្កើតជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​រក​ចម្លើយ​។ យ៉ាងណាក៏ដោយ​ប្រធាន​មតិ​ភាគច្រើន​ក្នុង​សភា​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ទទូច​ឲ្យ​រង់ចាំ​រហូតដល់​ខែ​មិនា​នឹង​ដឹង​ច្បាស់​ថា អ្នកណា​ជា​ប្រធានាធិបតី​ហើយ​។​

​មេបក្ស​ឈ្នះឆ្នោត និង​ជា​ប្រធាន​មតិ​ភាគច្រើន​នៃ​សភា​មី​យ៉ាន់​ម៉ា លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ទទូច​ឲ្យ​សាធារណជន​មានការ​អត់ធ្មត់​បន្តិច​ក្នុង​រង់ចាំ​ចំពោះ​តំណែង​ប្រធានាធិបតី​ដែល​ត្រូវ​បោះឆ្នោត​ជ្រើស រើស​នៅ​ខែ​មិនា​ខាងមុខ​។ ការស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន និង​មតិ​ប្រជាជន​ជាច្រើន លើកឡើងថា​នរណា នឹងត្រូវ​មកកាន់​តំណែង​ប្រធានាធិបតី ដ្បិត​ការតែងតាំង​ទាំង​តំណែង​រដ្ឋសភា និង​តំណែង​ព្រឹទ្ធសភា បានធ្វើ​ឲ្យ​ប្រជាជនមាន​ការភ្ញាក់ផ្អើល​ម្តង​រួចទៅហើយ​។

​យោងតាម​សារព័ត៌មាន Irrawaddy មាន​តំណាងរាស្ត្រ​ជា​សមាជិក​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​សំណើ​ព្យួរ​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដើម្បី​អនុញ្ញាត​ឲ្យ​លោកស្រី​ស៊ូ​ជី ឡើងកាន់តំណែង​ប្រធានាធិបតី​អាច​នឹងត្រូវ​ដាក់​ជា​របៀប វារៈ​នៃ​សភា​។ កិច្ចប្រជុំ​វិសាមញ្ញ​លើកដំបូង​ផ្លូវការ​មី​យ៉ាន់​ម៉ា នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ខាងមុខ​។​

​ការលើកឡើង​នេះ ស្របពេល​ជាមួយ​ព័ត៌មាន​ដែល​លេចឡើង​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី ហាម​សមាជិក​បក្ស​របស់ខ្លួន​មិន​ឲ្យ​ចេញពី​ក្រុង​ណៃ​ពី​ដោរ​នោះទេ​។ ការហាម​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ប្រតិបត្តិការ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​អះអាងថា ក្រោម​ហេតុផល​ថា នឹងមាន​បញ្ហាសំខាន់ៗ​ឬ​សេចក្តីព្រាងច្បាប់​បន្ទាន់​ណាមួយ​ត្រូវ​លើក​មក​ពិភាក្សា​ក្នុង​សប្តាហ៍​ខាងមុខ​។

​សូមបញ្ជាក់​ផងដែរ​ថា លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន នឹង​បញ្ចប់​អាណត្តិ​រដ្ឋាភិបាល ឬ​ប្រធាន​ធិបតី​មី​យ៉ាន់​ម៉ា​នៅ​ខែមីនា​។ ក្នុង​ខែ​ជាមួយគ្នានេះដែរ​សភា​មី​យ៉ាន់​ម៉ា ក៏​នឹងត្រូវ​ជ្រើសរើស​ប្រ​ធា ធិបតី​ផងដែរ​។ ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​ឥស្សរជន​ណាមួយ​ដែល​ត្រូវ​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​នៅ ឡើយ​នោះទេ​។

​ពិតណាស់​បើ​យោងតាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​ដែល​សរសេរ​ដោយ​យោធា បាន​ហាម​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី ព្រោះ​ផ្នែក​មួយ​នៃ​មាត្រា​៥៩​របស់​រដ្ឋធម្មនុញ្ញ​នេះ​ចែងថា អ្នកណា​ដែលមាន​ប្ដី​ប្រ​ព្ធ​ឬ​កូន​មាន​សញ្ជាតិ​បរទេស មិនអាច​ធ្វើជា​ប្រធានាធិបតី​បានទេ​។ លោកស្រី ស៊ូ​ជី មាន​ប្ដី​និង​កូនប្រុស​ពីរ​នាក់​ជា​ជនជាតិ​អង់គ្លេស​។ ដូច្នេះ លោកស្រី ស៊ូ​ជី មិនអាច​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​បាន នោះទេ​។​

​មាន​មធ្យោបាយ​ពីរ​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​លោកស្រី ស៊ូ​ជី អាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បាន​។ នោះ​គឺ កែ​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ ឬក៏​ព្យួរ​មាត្រា​នោះ​តែម្តង​។ យ៉ាងណាក៏ដោយ វា​បញ្ហាលំបាក និង​ប្រឈម​ច្រើន​ក្នុង​ការកែ​រដ្ឋធម្មនុញ្ញ ដ្បិត​វា​ទាមទារ​ឲ្យ​ការធ្វើប្រជាមតិ និង​សំឡេងគាំទ្រ​ពី​សភា​មី​យ៉ាន់​ម៉ា​៧៥​ភាគរយ​ផងដែរ​។ ហើយ​បញ្ហា​នោះ​គឺ ប្រាកដ​ណាស់​ក្រុម​យោធា នឹង​បដិសេធ​នូវ​សំណើ​វិសោធនកម្ម​នោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​