អ្នកច្បាស់ជាភ្ញាក់ផ្អើល ពេលដឹងថា ទទួលទានទឹក បានត្រឹមត្រូវ ផ្តល់មកនូវ សុខភាពល្អ យ៉ាងច្រើនបែបនេះ!

យើងដឹងហើយថា ទឹកគឺជាសារធាតុយ៉ាងសំខាន់សំរាប់ជីវិត​​ ហើយវាដើរតួរយ៉ាងសំខាន់ ដូចជាសម្រាប់ទទួលទាន​ លាងសម្អាត ចំអិន និងសារៈប្រយោជន៏ផ្សេងៗជាច្រើនទៀត។ សូម្បីតែរុក្ខជាតិ និងសត្វ ក៏ត្រូវការទឹកសម្រាប់ទ្រទ្រង់ជីវិតដែរ តើអ្នកធ្លាប់ឆ្ងល់ទេថា ​ហេតុអ្វីបានជាទឹក មានសារៈសំខាន់យ៉ាងនេះ? តើការទទួលទានទឹកបែបណា ដើម្បីទទួលបាននូវសុខភាពល្អ? ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗ នៃការទទួលទានទឹក ដើម្បីទទួលបាននូវសុខភាពល្អ​ ដើម្បីចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នា៖

អ្នកច្បាស់ជាភ្ញាក់ផ្អើល ពេលដឹងថា ទទួលទានទឹក បានត្រឹមត្រូវ ផ្តល់មកនូវ សុខភាពល្អ យ៉ាងច្រើនបែបនេះ!

ការទទួលទានទឹក ស្របតាមពេលវេលាត្រឹមត្រូវ ផ្តល់នូវរាង្គកាយ មានសុខភាពល្អ៖

-        ពេលដែលលោកអ្នក ក្រោកពីដំណេក ត្រូវញ៉ាំទឹកឲ្យបាន ១៦០មីលីលីត្រ មុនពេលដុសធ្មញ។ ការអនុវត្តតាមវិធីនេះ លោកអ្នកនឹងមិនអាចឆ្លងសារធាតុគីមីពី Fluoride ដែលមានផ្ទុកក្នុងថ្នាំដុសធ្មេញបានឡើយ។

-        ជៀសវាងការញ៉ាំអាហារច្រើន និងភេសជ្ជៈចូលគ្នា បន្ទាប់ពីរយៈពេល ៤៥ ទៅ ៥០នាទី​ ក្រោយពេលដុសធ្មេញរួច។

-        ញ៉ាំអាហារពេលព្រឹកសន្សឹមៗកុំបង្ខំ។

-        ចូរកុំបន្តញ៉ាំអ្វីទៀត​ ក្នុងរយៈពេល២ម៉ោង បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច។

តើពេលវេលាណា ញ៉ាំទឹកល្អបំផុត​? ហេតុអ្វី?

-        ញ៉ាំទឹក២កែវ បន្ទាប់ពីក្រោកពីគេង​ ជួយឲ្យសរីរាង្គខាងក្នុងរបស់អ្នក ដំណើរការបានល្អ។

-        ញ៉ាំទឹកមួយកែវ មុន ៣០នាទី មុនពេលញ៉ាំអាហារ ជំនួយក្នុងការរំលាយអាហារ។

-        ញ៉ាំទឹកមួយកែវមុនពេលងូតទឹក ជំនួយដល់ការជៀសវាង​ឡើងសម្ពាធឈាមខ្ពស់។

-        ញ៉ាំទឹកមួយកែវ មុនចូលគេង ដើម្បីជៀសវាង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺគាំងបេះដូង។

អ្នកច្បាស់ជាភ្ញាក់ផ្អើល ពេលដឹងថា ទទួលទានទឹក បានត្រឹមត្រូវ ផ្តល់មកនូវ សុខភាពល្អ យ៉ាងច្រើនបែបនេះ!

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត