​​​​​​​​​​​​​​​​​​តោះ​ទៅ​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ូដែល​ថ្មី​របស់​ ​ឈិន ឡុង​ ​បន្តិច​​មើល៍!


​​​​​​​​​​​​​​​​​​តោះ​ទៅ​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ូដែល​ថ្មី​របស់​ ​ឈិន ឡុង​ ​បន្តិច​​មើល៍!

លោក​ឈិន ឡុង​ គឺ​ជា​តារា​ដែល​តែងតែ​រះ​ក្នុង​ចិត្ត​របស់​ទស្សនិកជន​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​។​ ​​ភាព​ល្បីល្បាញ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​អញ្ជើញ​​លោក​​ធ្វើ​ជា​​ទូត​សុឆន្ទៈ​សម្រាប់​ផលិត​ផល​របស់​ពួក​គេ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ ​Embraer ក៏​បាន​​ផ្ដល់​យន្តហោះ​ឯកជន​មួយ​គ្រឿង​ តម្លៃ​ប្រមាណ២០លានដុល្លារ ដល់​តារា​សម្ដែង​ជើង​ចាស់​នេះ​ផង​ដែរ។​

 

​​​​​​​​​​​​​​​​​​តោះ​ទៅ​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ូដែល​ថ្មី​របស់​ ​ឈិន ឡុង​ ​បន្តិច​​មើល៍!

 

Legacy 500 ​ជា​ម៉ូដែលថ្មី​​ចុង​ក្រោយ​ ហើយ​ខាង​ក្រុមហ៊ុន​អះអាង​ថា​វា​ជា​យន្តហោះ​ឯកជន​ដែល​ទំនើប​បំផុត​។ វា​ជា​ជម្រើស​ដ៏​ពិសេស​សម្រាប់​អ្នក​ជំនួញ​ដែល​ត្រូវការ​ការ​ហោះ​ហើរ​រយៈ​ចម្ងាយ​ ៦ពាន់​គីឡូម៉ែត្រ​ ហើយ​វា​អាច​ផ្ទុក​មនុស្ស​បាន​ ១២នាក់។​ យន្តហោះ​នេះ​ជា​មធ្យម​អាច​ហោះ​ហើរ​ក្នុង​រយៈ​កម្ពស់​ ១៣គីឡូមែត្រ​ ក្នុង​​ល្បឿន​ ២៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​លើស​ពី​នេះ​ Legacy 500 អាច​ផ្ដល់​នូវ​សេវា Internet Wifi សម្រាប់​អ្នក​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​។​ ដោយ​សារ​យន្តហោះ​នេះ​ជា​ផលិតផល​ថ្មី​ ដូច​នេះ​គ្រឿង​បរិក្ខារ​ដែល​បំពាក់​ខាង​ក្នុង​ក៏​ជា​របស់​ទំនើបៗ​​នោះ​ដែរ៕

 

​​​​​​​​​​​​​​​​​​តោះ​ទៅ​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ូដែល​ថ្មី​របស់​ ​ឈិន ឡុង​ ​បន្តិច​​មើល៍!

 

​​​​​​​​​​​​​​​​​​តោះ​ទៅ​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ូដែល​ថ្មី​របស់​ ​ឈិន ឡុង​ ​បន្តិច​​មើល៍!

 

​​​​​​​​​​​​​​​​​​តោះ​ទៅ​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ូដែល​ថ្មី​របស់​ ​ឈិន ឡុង​ ​បន្តិច​​មើល៍!

 

​ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ businessinsider