ហេតុតែចង់ខ្លាំង! បុរសម្នាក់ ស្លាប់ដោយសារ ប្រឹងញុំាបឺហ្គឺរមួយម៉ាត់ ដោយលេបទាំងមូល

បរទេស៖ បុរសម្នាក់ ត្រូវស្លាប់ចោលកូនៗ ដោយសារតែគាត់ចង់សាក ញុាំបឺហ្គឺឈីស (cheeseburger) មួយម៉ាត់ឲ្យអស់ ដោយលេបទាំងមូល។

ហេតុតែចង់ខ្លាំង! បុរសម្នាក់ ស្លាប់ដោយសារ ប្រឹងញុំាបឺហ្គឺរមួយម៉ាត់ ដោយលេបទាំងមូល

បុរសអាយុ២៩ឆ្នាំម្នាក់ ឈ្មោះ Darren Bray បានស្លាប់ចោលកូនៗ ៣នាក់ យ៉ាងហួសចិត្ត ដោយសារតែរូបគាត់ ប្រឹងលេបបឺហ្គឺ ១ម៉ាត់ឲ្យអស់ ដើម្បីបង្អួតមិត្តភក្តិថាខ្លួនខ្លាំង។ 

បើតាមប្រភពព័តមានបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅផ្ទះលោក Bray នៅឯ South Wales ដែលមុនពេលលោក Bray ហាមាត់ដាក់បឺហ្គឺចូលទៅក្នុងមាត់ គាត់បានស្រែកប្រាប់មិត្តភក្តិ ឲ្យមើលមកគាត់ថា៖ "នេះនែក!" ហើយក្រោយមកគាត់ ស្រាប់តែបញ្ឍរភ្នែក បង្កើតជាការចលាចលតែម្តង។

អ្នកនៅកន្លែងកើតហេតុ ម្នាក់ឈ្មោះ Sam Bisgrove បានប្រាប់ឲ្យដឹងថា នៅពេលនោះលោក Bray បានព្យាយាមយកវាចេញពីមាត់វិញ និងមានសំលេងស្លាក់គួរឲ្យខ្លាច ប៉ុន្តែមិនបានសម្រេចនោះទេ។ Sam បាននិយាយថា៖ "នៅពេលនោះ ខ្ញុំក៏បានព្យាយាមគក់ខ្នងគាត់ ដើម្បីឲ្យបឺហ្គឺនោះចេញមកវិញ កុំឲ្យគាត់ស្ទះខ្យល់ទៀតផង"។

នៅពេលដែលគ្រូពេទ្យមកដល់ គ្រូពេទ្យបានព្យាយាមជួយសង្គ្រោះលោក Bray ដោយធ្វើ CPR (ធ្វើចលនាបេះដូង) ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារតែបេះដូងរបស់គាត់ មិនព្រមធ្វើចលនាឡើងវិញ។ ហើយគាត់ក៏ត្រូវបានគេប្រកាសថាស្លាប់ នៅនឹងកន្លែងកើតហេតុនោះតែម្តង។

ទាក់ទងនឹងរឿងនេះដែរ គ្រូពេទ្យដែលជួយសង្គ្រោះលោក Bray បាននិយាយថា៖ "នៅពេលដែលពួកយើងបានធ្វើកោសល្យវិច័យ ឃើញថាមានដុំអាហារដ៏ធំ បានបិទបាំងបំពង់ខ្យល់របស់ជនរងគ្រោះ ដែលជាហេតុធ្វើឲ្យគាត់ដាច់ខ្យល់ស្លាប់ ដោយសារមិនអាចដកដង្ហើមរួចនោះឯង"៕

ហេតុតែចង់ខ្លាំង! បុរសម្នាក់ ស្លាប់ដោយសារ ប្រឹងញុំាបឺហ្គឺរមួយម៉ាត់ ដោយលេបទាំងមូល

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត