ស្វែង​យល់​ពី​ផលិតផល​ទូរសព្ទ និង​ថេប្លែត​របស់ Samsung ​ដែល​នាំចូល​ស្រប​ច្បាប់

ស្វែង​យល់​ពី​ផលិតផល​ទូរសព្ទ និង​ថេប្លែត​របស់ Samsung ​ដែល​នាំចូល​ស្រប​ច្បាប់

ប្រិយមិត្តដឹង​ទេ​ថា ​ប័ណ្ណធានា​ផលិតផល​របស់​ Samsung ​មាន​សារៈសំខាន់យ៉ាង​ណា​?

 

ដើម្បី​ការពារ​អត្ថប្រយោជន៍​ដល់​អតិថិជន​ទាំងអស់​នៅ​កម្ពុជា ក្រុមហ៊ុន Samsung អំពាវនាវ​ឲ្យ​អតិថិជន​ទាំងអស់​ដែល​ជាវ​ផលិតផល​ទូរសព្ទ ឬ​ថេប្លែត​របស់ Samsung ​សួរ​រក​ផលិតផល​ដែល​មាន​បិទ​សញ្ញា ​“Cambodia Privilege” សញ្ញា “1 YEAR Official Warranty” និង​សញ្ញា​តែមប្រិយ៍​ពន្ធគយ ដូច​រូប​ខាងក្រោម ដើម្បី​ទទួល​បាន​​ផលិតផល​ដែល​នាំចូល​ស្រប​ច្បាប់ និង​​ជៀសវាង​​ផល​ប៉ះពាល់​នានា​។​

 

ស្វែង​យល់​ពី​ផលិតផល​ទូរសព្ទ និង​ថេប្លែត​របស់ Samsung ​ដែល​នាំចូល​ស្រប​ច្បាប់

 

ក្នុង​ករណី​ដែល​ផលិតផល​ទូរសព្ទ ឬ​ថេប្លែត​របស់ Samsung ពុំ​មាន​បិទ​គ្រប់​សញ្ញា​ទាំង​៣​ខាង​លើ ឬ​មាន​តែ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​សញ្ញា​ទាំង​៣​ខាង​លើ នោះ​បញ្ជាក់​ថា​ជា​ផលិតផល​មិន​ស្រប​ច្បាប់ ឬ​ជា​ផលិតផល​ក្លែងក្លាយ​។

 

Sticker “Cambodia Privilege” ត្រូវ​បាន​ផលិត​​ដោយ​ក្រុមហ៊ុន Samsung ដើម្បី​សម្គាល់​ផលិតផល​ទូរសព្ទ និង​ថេប្លេត​របស់ Samsung ដែល​នាំចូល​ស្រប​ច្បាប់ ហើយ​​ត្រូវ​បិទ​លើ​គ្រប់​ទូរសព្ទ​ និង​ថេប្លេត​របស់ Samsung ​ចាប់ពី​សប្តាហ៍​នេះ​តទៅ ដើម្បី​ឲ្យ​អតិថិជន​ងាយ​ស្រួល​ចំណាំ។

 

ស្វែង​យល់​ពី​ផលិតផល​ទូរសព្ទ និង​ថេប្លែត​របស់ Samsung ​ដែល​នាំចូល​ស្រប​ច្បាប់

 

នេះ​​ជា​អត្ថប្រយោជន៍​នានា​ដែល​អតិថិជន​នឹង​ទទួល​បាន​ពី​ការ​ជាវ​ទូរសព្ទ ថេប្លែត​របស់ Samsung ដែល​នាំចូល​ស្រប​ច្បាប់​៖
១. ​ទទួល​បាន​ការធានា​ពេញ​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន​ Samsung​ លើ​ការ​ជួសជុល​ និង​ថែរក្សា​ពី​មជ្ឈមណ្ឌល​សេវាកម្ម​របស់ Samsung ដែល​មាន​អ្នក​ជំនាញ​ជា​ច្រើន​នាក់

២. ​អាច Upgrade កម្មវីធី​ទូរសព្ទ​ផ្សេងៗ ដោយ​ងាយ​ស្រួល មិន​មាន​ការ​រំខាន ព្រម​ទាំង​មាន User Interface ជា​ភាសា​ខ្មែរ​ផង​ដែរ​

៣. ទទួល​បាន​អត្ថប្រយោជន៍​ពេល​មាន​កម្មវិធី​ផ្តល់​ជូន​ផ្សេងៗ​ពី​ក្រុមហ៊ុន​ Samsung

៤. ទទួល​បាន​ផលិតផល​ដែល​មាន​គុណភាព​ជា​លក្ខណៈ​អន្តរជាតិ​

៥. មិន​បារម្ភ​ការ​ប៉ះពាល់​ដោយ​យថាហេតុ ព្រោះ​ផលិតផល​របស់ ​Samsung​ ត្រូវ​បាន​ផលិត​សម​ស្រប​តាម​ហ្វ្រេកង់​ប្រព័ន្ធ​ទូរសព្ទ​នៅ​កម្ពុជា​។

 

ស្វែង​យល់​ពី​ផលិតផល​ទូរសព្ទ និង​ថេប្លែត​របស់ Samsung ​ដែល​នាំចូល​ស្រប​ច្បាប់

 

ស្វែង​យល់​ពី​ផលិតផល​ទូរសព្ទ និង​ថេប្លែត​របស់ Samsung ​ដែល​នាំចូល​ស្រប​ច្បាប់

 

ក្រុមហ៊ុន​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ទប់ស្កាត់​នូវ​ផលិត​ដែល​នាំចូល​គេច​ពន្ធ​នានា ដើម្បី​ធានា​បាន​នូវ​តម្លាភាព​នៃ​ការ​ប្រកួត​ប្រជែង​ស្រប​ច្បាប់ និង​ទទួល​បាន​ចំណូល​ពី​ការ​បង់​ពន្ធ​ សម្រាប់​ថវិកា​ជាតិ​ និង​សំណូមពរ​ដល់​អតិថិជន​ទាំងអស់​គាំទ្រ​នូវ​ផលិតផល​ដែល​នាំចូល​ស្រប​ច្បាប់​ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ និង​ដើម្បី​ការ​រីក​ចម្រើន​ដល់​កម្ពុជា​ទាំងអស់​គ្នា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​