​ដីព្រៃ​ជាប់មាត់​សមុទ្រ​រាម ជា​របស់​រដ្ឋ ប្រមាណ​រាប់ពាន​ហិកតា ត្រូវបាន​គេ​ឃុបឃិត​គ្នា​កាប់ និង​ឈូសឆាយ យក​ជា​ទ្រព្យសម្បត្តិ​ឯកជន​

ព្រះសីហនុ: ដីព្រៃ​ដែល​លាត​ស​ន្ឋឹ​ង ជាប់មាត់​សមុទ្រ​រាម ជា​របស់​រដ្ឋ ប្រមាណ​ជា​រាបពាន់​ហិកតា ត្រូវបាន​គេ កំពុង​កាប់បំផ្លាញ និង​ឈូសឆាយ កាប់​ទន្ទ្រាន​ដី យក​ជា​ទ្រព្យសម្បត្តិ​ឯកជន​។ ​ដីព្រៃ​ឃុំ​រាមដែល​ត្រូវបាន​គេ ឃុបឃិត​គ្នា​នេះ ស្ថិតនៅក្នុង​ភូមិប​ត់គ​គី ហៅ​ភូមិ​មាត់ពាម  ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល អំពី​ការ​ឈូសឆាយ ដីព្រៃ​ឈើ​ជាប់​សមុទ្រ​រាម ហើយ​ជា​របស់​រដ្ឋ​នោះ ត្រូវបាន​ជនខិលខូច​មួយក្រុម ឈូសឆាយ​បំផ្លាញ ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ ក្នុង​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោយពី​ទទួល បាន​ព័ត៌មាន​បែបនេះ ហើយ​គេហទំព័​ត៌ CEN បាន​សុំ​ការបំភ្លឺ​ពី អ៊ី ម៉េង​ឡាង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្រុក​ព្រៃនប់ លោក​បាន​ឆ្លើយថា លោក​មិនទាន់បាន ចុះទៅ​នៅឡើយ​ទេ  តែ​លោក​នឹង​ដឹកនាំ​ក្រុមការងារ ចុះទៅ​ត្រួតពិនិត្យ ទីតាំង​ខាងលើនេះ​។​

​លោក ទិ​ត្យ វុ​ទ្ឋី អភិបាលស្រុក​ព្រៃនប់ បានអោយដឹង តាម​ទូរស័ព្ទ​ថា លោក​មិនទាន់​ដឹង​នៅឡើយ អំពី​បញ្ហា​នេះ​ទេ ហើយក៏​មិនដឹងថា​មាន គេ​កាប់បំផ្លាញ់​ព្រៃឈើ និង​ឈូសឆាយដី បែបនេះ​នៅឡើយ​ដែរ តែ​លោក​នឹង​អោយ​មន្ត្រី​ជំនាញ ចុះទៅ​មើល​ជំ​ហ៊ាន​ដំបូង​សិន​។ បើ​មាន​អ្វីដែល​ជាការ​ពិតមែន​នោះ លោក​អភិបាលស្រុក​ព្រៃនប់ នឹង​ស្នើសុំ​ទៅ​លោក​អភិបាល ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ឃាត់​។​

​តាម​ប្រភពពី ប្រជាពលរដ្ឋ ដែលមាន​ទីលំនៅ បណ្តោះអាសន្ន​នៅ​ទីនោះ បាន​និយាយថា ពួកគាត់​បានឃើញ គ្រឿងចក្រ​ជាច្រើន​ប្រភេទ បានមក​កាប់បំផ្លាញ់​ព្រៃឈើ និង​ឈូសឆាយដី ហើយ​ក្រុម​ពួក ទាំងនោះ និយាយ​អួតខ្លួន​ថា ថៅកែ​ពួកខ្លួន ជា​ប្រធាន​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ បានជា​ពួកខ្លួន ហ៊ាន​កាប់បំផ្លាញ និង​ឈូសឆាយដី​បែបនេះ​៕V/S

​ដីព្រៃ​ជាប់មាត់​សមុទ្រ​រាម ជា​របស់​រដ្ឋ ប្រមាណ​រាប់ពាន​ហិកតា ត្រូវបាន​គេ​ឃុបឃិត​គ្នា​កាប់ និង​ឈូសឆាយ យក​ជា​ទ្រព្យសម្បត្តិ​ឯកជន​