បើក​ម៉ូតូ​បុក​គោយន្ត ស្លាប់​និង​របួស​២​នាក់

កំពង់ធំ: បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់​បាក់​ភ្លៅ​ម្ខាង ដោយសារ​ជិះ​ម៉ូតូ ទៅបុកជាមួយ គោយន្ត​កន្ត្រៃ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១និង​៦ នាទី ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ឣោ​យ​មាន គ្រោះថ្នាក់​នោះ បណ្តាលមកពីជនរងគ្រោះ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង រេ​ចង្កូតទៅបុក ជាមួយ​គោយន្ត​កន្ត្រៃ ត្រូវ​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ ឣ្ន​ក​បើកបរ​ម៉ូតូស្លាប់ និង​អ្នករួមដំណើរ របួសធ្ងន់ ហើយ​ឣ្ន​ក​ស្លាប់ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ចើ​ង​ដើ​ងស្រុក​បារាយណ៍ ខេត្តកំពង់ធំ ឣ្ន​ក​ដែល​របួស​រស់នៅ ភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។​

​ដោយឡែក ម្ចាស់​គោយន្ត​កន្ត្រៃ រស់នៅ​ភូមិ​កំពង់​ស្ដេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ខេត្តកំពង់ធំ​។ សូមបញ្ជាក់​ផងដែរ​ថា សាកសព​ជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​ឣ្ន​ក​រងរបួស ត្រូវបាន​បញ្ជូន ទៅមន្ទីរពេទ្យ​ស្រុក ចំ​ណែ​ច​ម៉ូតូ និង​គោយន្ត​កន្ត្រៃ ត្រូវបាន​ប៉ូលីស យកមក​រក្សាទុកនៅ​ប៉ុស្តិ៍​ក្រវ៉ា រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ​៕​R

បើក​ម៉ូតូ​បុក​គោយន្ត ស្លាប់​និង​របួស​២​នាក់