ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្តាល ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ យុវជនបីនាក់បងប្អូន​បានរងរបួសធ្ងន់ស្រាល​ ខណៈកំពុងអង្គុយផឹកកាហ្វេ ​ត្រូវជនជាតិយួន​ជាង​១០នាក់ប្រដាប់​ដោយដំបងឈើជ្រុង​និងកែវស្ទុះចូលមកវាយ​ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៤​ កុម្ភៈ ២០១៦ ​នៅក្នុងហាងកាហ្វេមួយកន្លែង​ស្ថិតក្នុងភូមិស្តៅកន្លែង ​ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។ជនរងគ្រោះទំាង៣នាក់ឈ្មោះ ​អ៊ឹង ដាលីន អាយុ១៩ឆ្នាំ ​ជាសិស្ស (របួសស្រាល) , អ៊ឹង​ សុធី អាយុ១៧ឆ្នាំ ​ជាសិស្ស (របួសស្រាល) ​និងឈ្មោះ អ៊ឹង សុភាព ​អាយុ២២ឆ្នាំ ជាកសិករ(របួសធ្ងន់)​ រស់នៅក្នុងភូមិ​-ឃុំកើតហេតុខាងលើ ។

ប្រភពនៅកន្លែងកើតហេតុអះអាងថា ​ក្រុមជនរងគ្រោះនិង​ក្រុមជនជាតិយួនបង្កធ្លាប់មានទំនាស់ជាមួយគ្នា​ ប៉ុន្តែមិនទាន់ដឹងទំនាស់​នោះផ្តើមចេញពីរឿងអ្វី​នោះនៅឡើយទេ ។

សេចក្តីរាយការណ៍​បានបន្តថា ក្រុមជនជាតិយួនដែល​មកតំាងទីលំនៅក្នុងភូមិសាស្រ្តខាងលើ​ភាគច្រើន​ជាអ្នកប្រើបា្រស់គ្រឿងញៀន​និងមានចរិតសាហាវ​ហើយមិនខ្លាចអ្នក​ណាទំាងអស់រាប់ទំាងខ្មែរម្ចាស់​ស្រុកដោយសារពួកគេមានមេ​ខ្លោងម្នាក់ឈ្មោះហៅក្រៅ ​អាលុង ជនជាតិយួន ​ដែលឈ្មោះនេះត្រូវ​បានប្រភពអះអាងទៀតថា​មាន​ខ្នង​បង្អែក​ធំៗនៅក្នុង​ខេត្តកណ្តាល ។

មកដល់ព្រឹកថ្ងៃទី០៥​ កុម្ភៈនេះ ​សមត្ថកិច្ចបានស្គាល់​អត្តសញ្ញាណជនជាតិយួន៤នាក់​ក្នុងចំណោមក្រុមបង្កជាង១០នាក់​ និង កំពុងតាមប្រមាញ់​ចាប់យកមកផ្តន្ទាទោស​តាមច្បាប់ ៕