ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ហេតុ​ការណ៍​ដ៏​រន្ធត់​មួយ ដោយ​ភ្លើង​ឆេះ​អគារ​កម្ពស់​១០​ជាន់ នៅតាម​បណ្តោយ​ផ្លូវ «ច័ន្ទ១១» ក្រុង​បាងកក ប្រទេស​ថៃ កាល​ពីវេលា​ម៉ោង​១០​និង​៥៨​នាទី​ព្រឹក ​ថ្ងៃទី​៥ កុម្ភៈ ។

ក្នុង​ដំណាក់​កាល​ដំបូង​របាយ​ការណ៍​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​ម្នាក់ និង​៥​នាក់​រង​របួស ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក៏​មាន​ការ​ជម្លៀស​ពល​រដ្ឋ​ចេញ​ពី​តំបន់​កើត​ហេតុ​ជា​ច្រើន​នាក់​ទៀត ។

អគារ​ដែល​រងគ្រោះ​ពី​ការ​ឆាប​​ឆេះ​ជា​កន្លែង​រស់​នៅ​របស់​ពល​រដ្ឋ និង​នៅ​មុន​ពេល​កើត​ហេតុ ក៏​មាន​ការ​សែន​ព្រេន​ដក​ជើង​ធូក​នៅ​ជាន់​ទី​៣ ក្រោយ​មក​ម្ចាស់​សែន​ក៏​ចុះ​ទៅ​ជាន់​ក្រោម​ ដោយ​ទុក​ចោល បណ្តាល​ឱ្យ​កើត​មាន​​ព្រះ​អគ្គី​ឆាប​ឆេះ​តែ​ម្តង ៕