ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​​ក្រុងព្រះសីហនុ ៖ អភិ​បាល​ក្រុង​ព្រះសីហនុ លោក​អ៊ី សុខ​ឡេ​ង ​បាន​​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឱ​​កាស​​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម ២០១៦ ​នេះ អាជ្ញាធរ​​ខេត្ត ​រួម​​ជាមួយ​តំណាង​ក្រុមហ៊ុន​កោះពស់​ បាន​សម្រេច​បើក​​ឱ្យ​​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​​​ជាតិ-អន្តរជាតិ​ ចូលកម្សាន្ត​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ម៉ោង​០៧​ព្រឹក ​រហូត​ដល់​ម៉ោង​០៩​យប់​ដោយ​សេរី ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​​លំហែ​អារ​ម្ម​ណ៍​របស់​បងប្អូន​គ្រប់​វ័យ គ្រប់​ស្រទាប់​​វ​ណ្ណៈ​ ​។

ថ្លែង​នៅ​ចំពោះ​​មុខ​បណ្តាញ​សារ​ព័ត៌​​មាន ​លោក​អភិបាល​ក្រុងព្រះសីហនុ បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ខ​ណៈ​​ពេល​ពិធី​បុណ្យចូលឆ្នាំ​ចិន-វៀតណាម នឹង​ឈាន​ចូល​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ ក្នុង​នាម​លោក​ជា​អភិបាលក្រុង សូម​អំពាវ​នា​យ៉ាង​​ទ​ទូ​​ច​ដល់​បង​ប្អូន​​អាជីវក​រទាំង សូម​មេត្តា​​កុំ​ឡើងថ្លៃ​ទំនិញ​គ្រប់​ប្រភេទ​ខ្ពស់​ពេក ធ្វើ​យ៉ាងណា​​ឱ្យ​​ភ្ញៀវ​ទេសចរ​ ​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​មកកម្សាន្ត​ ហើយ​ចង់​មក​​ម្តងទៀត ។​

ការ​រក្សា​បាន​នូវ​​តម្លៃ​ម្ហូបអាហារ មិន​មានការ​ឡើងថ្លៃ​ខ្ពស់ វា​ហាក់បីដូច​បងប្អូន​អាជីវករ​ចូលរួម​ស្តារ និង​ជំរុញ​នូវ​កំណើន​ភ្ញៀវ​ទេស​ចរ​​ ​ក៏​ដូច​ជា​ជំរុញ​​នូវ​កំណើន​សេដ្ឋកិច្ច​​ ​ព្រោះ​បើ​​តម្លៃ​ម្ហូបអាហារ​មាន​​តម្លៃ​ថោក​សមរម្យ​នោះ ​ភ្ញៀវ​ទេសចរ​​ជាតិ-​អន្តរជាតិ ពិត​ណាស់​នឹង​​មក​ម្តង​ហើយ​ម្តងទៀត ​ជាក់​ជា​ពុំខាន​ តែ​ផ្ទុយ​ទៅ​វិញ ​បើ​តម្លៃ​សេវាកម្ម ផ្ទះសំណាក់ ម្ហូបអាហារ​មាន​តម្លៃ​ខ្ពស់​ពេក​នោះ ភ្ញៀវ​ទេស​ចរ​​​ណ៍​ ពិតជា​ខ្លាច​រអារ​នឹង​មក​កម្សាន្ត​​ជាក់​ជា​ពុំខាន ហើយ​នៅ​ពេល​នោះ អ្នក​ដែល​ខាតបង់​មុនគេ ​គឺ​បងប្អូន​អាជីវករ​នេះ​​
ហើយ​។

សូម​បញ្ជាក់​​​ថា ចាប់តាំងពី​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវ​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ​២០១២​ មក​ស្ពាន​កោះពស់​ ឬ​ស្ពាន​តេ​ជោ​មរកតនេះ​ ត្រូវ​បាន​អាជ្ញាធរ​ដែនដី និង​ក្រុមហ៊ុន​បើក​​ឱ្យ​ប្រជាពលរដ្ឋ​​ចូលកម្សាន្ត​ជា​លើក​ទី​​៣​ហើយ នៅ​ថ្ងៃ​នៃ​ពិធីបុណ្យ​ធំ​ៗ ក្រៅពី​នោះ​ ក្រុម​ហ៊ុន​បាន​បិទរបង​រហូត​ ពុំ​អនុញ្ញាត្ត​ឱ្យ​​ចូលកម្សាន្ត​ ដូច​ការ​​សន្យា​របស់​លោក​អគ្គនា​​យក​ក្រុមហ៊ុន​ ក្នុង​កំឡុង​នៃ​ពិធី​បើក​សម្ភោ​ធ​នោះ​ទេ ។