ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ ក្នុង​ខែមករា ​និង​ដើមខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦​នេះ​ កម្លាំង​នគរបាល​ស្រុក​វាល​វែង​បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​គ្រប់​ទីកន្លែង​រក​ឃើញ​ថ្នាំ​ញៀន​ និង​ឃាត់​ខ្លួន​មុខសញ្ញា​បានជា​បន្តបន្ទាប់ ​។ ​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៤ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​លោក​អធិការ​ ​បាន​ដឹកនាំ​កម្លាំង​ចុះ​​​បង្ក្រាប​នៅ​ភូមិ​ស្ទឹង​ថ្មី ​ឃុំ​ប្រមោយ ​ស្រុក​វាល​វែង​ ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​​ទៀត បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។

លោក​វ​រ​សេនីយ៍​ត្រី ធាង ឡេ​ង ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​​៦​នាក់​ ​​មាន​ ១-​ឈ្មោះ​ អែម ឡុ​ង ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ២-​ឈ្មោះ​ ទៀង ផា​ន ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ​៣-​ឈ្មោះ​ ណាត លេ​ន ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ៤-ឈ្មោះ​ សាន់ គឹ​ម ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ៥-ឈ្មោះ​ សួង រី​ ហៅ​រស់​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ និង​៦-​ឈ្មោះ​ ថន សល់​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ។​ ជន​​សង្ស័យ​ទាំង​​៦​នាក់​​នេះ​ ជា​​​ខ្មែរអ៊ិស្លាម​ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ​ឃុំ​ប្រមោយ​ ស្រុក​វាល​វែង ​។

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ សមត្ថកិច្ច​រក​ឃើញ​តែ​ឧបករណ៍​សម្រាប់​ជក់​ និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​​ប៉ុណ្ណោះ​ មិនឃើញ​មាន​ថ្នាំ​ញៀន​នោះ​ទេ​ ។​ លោក​បន្ត​ថា​ លោក​នឹង​បន្ត​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក ​និង​​​ប៉ុស្តិ៍រដ្ឋបាល​ទាំងអស់​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម ​ដើម្បី​ធ្វើ​ឲ្យ​ស្រុក​វាល​វែង​អស់​គ្រឿងញៀន​នៅ​ពេល​ខាង​មុខ​នេះ​ ។

​ជនសង្ស័យ​ទាំង​​៦​នាក់​​ខាង​លើ​ ​ត្រូវ​​​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​៥​ កុម្ភៈ នេះ​ ដើម្បី​ចាត់ការ​បន្ត​ ៕ ​